
ព្រះសីហនុ ៖ មនុស្ស៥នាក់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៤ ក្នុងស្រុកពៃនប់ រវាងរថយន្តធំដឹកត្រី ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខកំពត2A-0786 និងរថយន្តតួរីស ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ2L-3189 មានទិសដៅពីផ្ទុយគ្នា នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០៧-២០៨ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុវេលាម៉ោងជិត៧ព្រឹកថ្ងៃ៦មិថុនា២០១៨នេះ បណ្តាលអោយមនុស្ស៥នាក់ (ស្រី២នាក់ )ដែលជិះក្នុងរថយន្តតួរីសរងរបួស ក្នុងនោះមាន៤នាក់រងរបួសធ្ងន់ ។
ករណីនេះ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ថា កើតឡើងពេលដែលរថយន្តដឹកត្រីទិសដៅចូលទៅក្រុងព្រះសីហនុ បំរុងបើកវ៉ាជែងរថយន្តដឹកកម្មករ ប៉ុន្តែវ៉ាមិនផុត ក៍ជ្រុលទៅបុករថយន្តតួរីសដឹកអ្នកដំណើរដែលកំពុងបើកបរបញ្ច្រាស ទិសគ្នា ។ ឈ្មោះជនរងគ្រោះទាំង៥នាក់រួមមាន
១-ឈ្មោះសួន សុីនេតភេទប្រុសអាយុ៣០ឆ្នាំ(អ្នកបើកបររថយន្តតួរីស) ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ របួសធ្ងន់។
២-ឈ្មោះដែង ធារៈភេទស្រីអាយុ២២ឆ្នាំ ទីលំនៅភូមិងន ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ របួសធ្ងន់។
៣-ឈ្មោះកង វីនភេទប្រុសអាយុ២៨ឆ្នាំទីលំនៅភូមិងន ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ របួសធ្ងន់។
៤-ឈ្មោះសឿង យ៉ុន ភេទប្រុសអាយុ៥២ឆ្នាំ ជាកងទព័អង្គភាពឆត្រ័យោង៩១១ មធ្យម
៥-មនុស្សស្រី មិនទាន់ស្គាល់ឈ្មោះ របួសធ្ងន់៕