
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានបន្តចុះពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី និងកង្កែប របស់លោក ហ៊ឹម វន នៅភូមិរមេញជើង ឃុំរមេញ ស្រុកកោះអណ្តែត។
លោក ហ៊ឹម វន បានឲ្យដឹងថា ក្នុងមួយខែៗគាត់បានលក់កូនត្រី និងកង្កែបប្រមាណ ៣០ ០០០ ទៅ ៤០ ០០០កូន ហើយទទួលបានប្រាក់ចំណូល ៤ ទៅ ៥ លានរៀល។
សម្រាប់ការបង្កាត់កូនកង្កែប ក្នុង ១០ ០០០កូន ចំណេញបានប្រមាណ១ ៥០០ ០០០ ទៅ ៣ ៥០០ ០០០រៀល ក្នុងរយៈពេល ១០៥ថ្ងៃ ដោយក្នុងមួយឆ្នាំគាត់អាចលក់កូនកង្កែបបានរយៈពេល ៧ខែ។
លោកប្រធានបានជំរុញ និងលើកទឹកចិត្តអោយគាត់ព្យាយាមបង្កើនមេបាពូជ និងព្យាយាមបង្កាត់អោយបានគ្រប់រដូវដើម្បីផ្គត់ផ្គង់អោយគ្រប់តាមតម្រូវការទីផ្សារ៕