
(ខេត្តកំពង់ចាម,ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០)៖ក្រោមការយក ចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តរួមនឹងអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យនិងសំណេះសំណា លផ្ទាល់ជាមួយនឹងប្រជាពល រដ្ឋប្រភេទក្រ១និងក្រ២ នាព្រឹកថ្ងៃទី០១កក្កដា២០២០ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ដើម្បីទទួលប្រាក់ ឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីឃាង ស៊ីផាន ចៅសង្កាត់សំបួរមាស បានឲ្យដឹងថា:តាមរយៈការស្រាវ ជ្រាវ ជាបន្តបន្ទាប់និងការចុះស្រង់ទិន្នន័យពីមន្ត្រីមូលដ្ឋានក្នុង អំឡុងឆ្នាំ២០១៨ ប្រភេទគ្រួសារក្រីក្រទាំង២ប្រភេទមានចំនួន៤៩៦មួយគ្រួសាររហូតមកដល់បច្ចុប្បន្ននេះបានចុះស្រង់ទិន្នន័យបន្តទៀតបានកើនដល់ជាង៥០០គ្រួសារ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងថាមន្ទីរពាក់ព័ន្ធចំនួន២ក្នុងនោះមានមន្ទីរសង្គមកិច្ចនិងមន្ទីរផែនការដែលបានចុះស្រង់ទិន្នន័យក្នុងអំឡុងឆ្នាំ២០១៨ តាមរយៈការធ្វើជំរឿនលើប្រជាពលរដ្ឋដែលមានជីវភាពប្រភេទក្រមួយនិងក្រពីមានចំនួនប្រមាណ៣៥.០០០ គ្រួសារ។រហូតមកដល់បច្ចុប្បន្នតាមរយៈការធ្វើជំរឿនបន្តបាន ឃើញជាង៥.០០០គ្រួសារបន្ថែមទៀត សរុបនៅក្នុងទូទាំងខេត្តកំពង់ចាមមានចំនួនជាង៤ម៉ឺនគ្រួសារ។
ឯកឧត្តមអ៊ុន ចាន់ដា មានប្រ សាសន៍បន្តថា នេះបង្ហាញពីការយកចិត្តទុកដាក់របស់សម្ដេចតេជោសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលបានរួមសុខរួមទុក្ខដោះ ស្រាយជូនប្រជាពលរដ្ឋនៅក្នុងដំណាក់កាលផ្ទុះជម្ងឺ covid។
ថវិកានេះ ត្រូវបានជួយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានលំនឹងជីវភាពក្នុងរយៈពេលខ្លី ហើយក្រោយជំងឺ covid ពួកគាត់នឹងចេញប្រកបរបរលក់ដូរឬក៏ធ្វើការងារផ្សេងៗដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ៕