
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៥៧នាក់(ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេសនៅថ្ងៃទី០២ ខែកក្កដានេះ ។
ក្នុងចំណោមជនសង្ស័យទាំង៥៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៤៤នាក់ (ស្រី១នាក់) និងប្រើប្រាស់ ១៣នាក់ (ស្រី១នាក់) ។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើនឹង ១៤៤០,៧១ក្រាម និង៤៤កញ្ចប់តូច ។ -កេតាមីន ស្មើនឹង១០,៧២ក្រាម ។
-អ៊ិចស្តាស៊ី = ២៨,៨១ក្រាម នីមេតាហ្សេប៉ាម ស្មើនឹង ៣,៦០ក្រាម ។