
នេះជាសប្តាហ៍ទី ២ហើយដែលអាជ្ញាធរខេត្តកំពតបានបើកទីផ្សារដាច់ដោយឡែកមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដាំបន្លែនិងចិញ្ចឹមមាន់មិនប្រើជាតិគីមីនៅតាមបណ្ដាស្រុកនានា វេចខ្ចប់ដឹកយកមកលក់នៅលើសួនច្បារមួយនៅក្រុងកំពត។
លោកអ៊ូច ធូប បាននិយាយប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី 4 ខែកក្កដានៅពេលដែលលោកប្រធានសហគមន៍រូបនេះដឹកបន្លែយកមកលក់នៅផ្សារចុងសប្តាហ៍ថាបន្លែគ្រប់មុខដែលដឹកយកមកលក់នេះគឺមិនបានប្រើជាតិគីមីទេគឺប្រើជីធម្មជាតិពិតៗ។
លោកអ៊ូច ធូប បន្តថាក្នុងសហគមន៍ដាំបន្លែនិងចិញ្ចឹមមាន់ស្រែនេះមានអង្គការអេមសហការជាមួយមន្ទីរកសិកម្មខេត្តតាមពិនិត្យនៅក្នុងសហគមន៍ជាប្រចាំ។
លោកអ៊ុចធូបក៏បានអរគុណដល់អាជ្ញាធរខេត្តបានអនុញ្ញាតនិងគាំទ្រដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដាំបន្លែ ហើយជួយរកទីផ្សារបានលក់ដូរក្នុងមួយសប្តាហ៍លក់បាន២ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យថែមទៀត។
ប្រធានសហគមន៍ម្នាក់ទៀតមកពីឃុំកូនសត្វស្រុកទឹកឈូឈ្មោះម៉ក់ ឆេងលានបាននិយាយប្រាប់ឲ្យដឹងថានៅផ្សារចុងសប្តាហ៍គាត់មានការរីករាយដោយសារតែអាជ្ញាធរខេត្តកំពតក៏ដូចជាអង្គការអេមជួយគាំទ្រនិងរកកន្លែងលក់នៅទីប្រជុំ
ជន។ប្រធានសហគមន៍រូបនេះនិយាយប្រាប់បន្តថាការដាំបន្លែគ្រប់មុខនេះសុទ្ធតែនៅក្នុងផ្ទះសំណាញ់ការពារសត្វល្អិត។
ប្រធានសហគមន៍បាននិយាយប្រាប់បន្តថាក្នុងនាមជាសហគមន៍សូមអរគុណដល់បងប្អូនទាំងអស់បានជួយទិញផលិតផលដាំបានក្នុងស្រុក។
លោកស្រីកង យិនមី ផ្នែកទីផ្សាររបស់អេមនិយាយប្រាប់ឲ្យដឹងថាអង្គការអេម បានសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពតដោយបានជួយបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានចំនួន 5 ស្រុកហើយក្នុងខេត្តកំពតគឺស្រុកទឹកឈូ,ស្រុកដងទង់,ស្រុកឈូក,ស្រុកជុំគីរី និងស្រុកទូកមាស។
ក្នុងស្រុកទាំង៥នេះនៅក្នុងសហគមន៍នីមួយៗបណ្ដុះបណ្ដាលឲ្យប្រជាពលរដ្ឋនូវជំនាញដាំដុះបន្លែផ្សេងៗមិនប្រើជាតិគីមីនិងចិញ្ចឹមមាន់ស្រែហើយអង្គការអាចរកទីផ្សារឱ្យពួកគាត់មានជីវភាពធូរធារជាងមុន។
លោកភូ លិ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាសុំឱ្យសមត្ថកិច្ចនៅតាមព្រំដែនពិនិត្យឲ្យបានម៉ឺងម៉ាត់ការនាំទំនិញឆ្លងដែន មកពីប្រទេសជិតខាងព្រោះថាទំនិញទាំងនោះប្រើជាតិគីមីអាចនឹងប៉ះពាល់ដល់សុខភាពពលរដ្ឋអ្នកទិញយកទៅបរិភោគ។
ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធផ្សារទំនើបឯកជនមួយនៅកណ្ដាលក្រុងកំពតលោកភូ លិ បានលើកសរសើរបន្លែនៅក្នុងសហគមន៍ដែលទើបបើកលក់នៅផ្សារចុងសប្តាហ៍ ក្នុងក្រុងកំពតថា ជាបន្លែល្អដល់សុខភាព និងត្រូវនាំគ្នាគាំទ្រផលិតផលក្នុងស្រុក ៕
អាជ្ញាធរខេត្តកំពតជួយគាំទ្រដល់សហគមន៍ដាំបន្លែនិងចិញ្ចឹមមាន់យកមកលក់ក្នុងសារចុងសប្តាហ៍នេះជាសប្តាហ៍ទី ២ហើយដែលអាជ្ញាធរខេត្តកំពតបានបើកទីផ្សារដាច់ដោយឡែកមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដាំបន្លែនិងចិញ្ចឹមមាន់មិនប្រើជាតិគីមីនៅតាមបណ្ដាស្រុកនានា វេចខ្ចប់ដឹកយកមកលក់នៅលើសួនច្បារមួយនៅក្រុងកំពត។លោកអ៊ូច ធូប បាននិយាយប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី 4 ខែកក្កដានៅពេលដែលលោកប្រធានសហគមន៍រូបនេះដឹកបន្លែយកមកលក់នៅផ្សារចុងសប្តាហ៍ថាបន្លែគ្រប់មុខដែលដឹកយកមកលក់នេះគឺមិនបានប្រើជាតិគីមីទេគឺប្រើជីធម្មជាតិពិតៗ។លោកអ៊ូច ធូប បន្តថាក្នុងសហគមន៍ដាំបន្លែនិងចិញ្ចឹមមាន់ស្រែនេះមានអង្គការអេមសហការជាមួយមន្ទីរកសិកម្មខេត្តតាមពិនិត្យនៅក្នុងសហគមន៍ជាប្រចាំ។លោកអ៊ុចធូបក៏បានអរគុណដល់អាជ្ញាធរខេត្តបានអនុញ្ញាតនិងគាំទ្រដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដាំបន្លែ ហើយជួយរកទីផ្សារបានលក់ដូរក្នុងមួយសប្តាហ៍លក់បាន២ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យថែមទៀត។ប្រធានសហគមន៍ម្នាក់ទៀតមកពីឃុំកូនសត្វស្រុកទឹកឈូឈ្មោះម៉ក់ ឆេងលានបាននិយាយប្រាប់ឲ្យដឹងថានៅផ្សារចុងសប្តាហ៍គាត់មានការរីករាយដោយសារតែអាជ្ញាធរខេត្តកំពតក៏ដូចជាអង្គការអេមជួយគាំទ្រនិងរកកន្លែងលក់នៅទីប្រជុំជន។ប្រធានសហគមន៍រូបនេះនិយាយប្រាប់បន្តថាការដាំបន្លែគ្រប់មុខនេះសុទ្ធតែនៅក្នុងផ្ទះសំណាញ់ការពារសត្វល្អិត។ប្រធានសហគមន៍បាននិយាយប្រាប់បន្តថាក្នុងនាមជាសហគមន៍សូមអរគុណដល់បងប្អូនទាំងអស់បានជួយទិញផលិតផលដាំបានក្នុងស្រុក។លោកស្រីកង យិនមី ផ្នែកទីផ្សាររបស់អេមនិយាយប្រាប់ឲ្យដឹងថាអង្គការអេម បានសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពតដោយបានជួយបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានចំនួន 5 ស្រុកហើយក្នុងខេត្តកំពតគឺស្រុកទឹកឈូ,ស្រុកដងទង់,ស្រុកឈូក,ស្រុកជុំគីរី និងស្រុកទូកមាស។ក្នុងស្រុកទាំង៥នេះនៅក្នុងសហគមន៍នីមួយៗបណ្ដុះបណ្ដាលឲ្យប្រជាពលរដ្ឋនូវជំនាញដាំដុះបន្លែផ្សេងៗមិនប្រើជាតិគីមីនិងចិញ្ចឹមមាន់ស្រែហើយអង្គការអាចរកទីផ្សារឱ្យពួកគាត់មានជីវភាពធូរធារជាងមុន។លោកភូ លិ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាសុំឱ្យសមត្ថកិច្ចនៅតាមព្រំដែនពិនិត្យឲ្យបានម៉ឺងម៉ាត់ការនាំទំនិញឆ្លងដែន មកពីប្រទេសជិតខាងព្រោះថាទំនិញទាំងនោះប្រើជាតិគីមីអាចនឹងប៉ះពាល់ដល់សុខភាពពលរដ្ឋអ្នកទិញយកទៅបរិភោគ។ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធផ្សារទំនើបឯកជនមួយនៅកណ្ដាលក្រុងកំពតលោកភូ លិ បានលើកសរសើរបន្លែនៅក្នុងសហគមន៍ដែលទើបបើកលក់នៅផ្សារចុងសប្តាហ៍ ក្នុងក្រុងកំពតថា ជាបន្លែល្អដល់សុខភាព និងត្រូវនាំគ្នាគាំទ្រផលិតផលក្នុងស្រុក ៕កែវ ឆាត
Posted by SEATV News 24 Hours on Sunday, 5 July 2020