
ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម ក្លឹបកំសាន្ត និងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការ ដោយប្រែក្លាយជាភោជនីយ៏ដ្ឋាន។
អភិបាលរាជធានីភ្នំពេញ ឲ្យម្ចាស់អាជីវកម្មដែលមានបំណងបើកដំណើរការឡើងវិញ ត្រូវ ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយរបស់សាលារាជធានីភ្នំពេញ និងគោរពឲ្យបានម៉ឺងម៉ាត់របស់ ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់កូវីដ១៩។