
ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់(ស្រីម្នាក់)បានស្លាប់ របួសធ្ងន់៤នាក់ (ស្រីម្នាក់) និងរបួសស្រាល១នាក់(ស្រី) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ កក្កដានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៨នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៥លើក ៕