
ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០៖ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម
យឹម សុខុម និងអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ពិធីនេះប្រារព្ធធ្វើនៅអគារប្រជុំសាលាខេត្តកាលពីរសៀលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០ដោយមានសមាសភាពចូលរួមប្រមាណជា១៤០នាក់។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តមានប្រសាសន៍ថា÷
ការប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀនខុសច្បាប់ មានអត្ថប្រយោជន៍ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបណ្ដាប្រទេសនៅលើពិភពលោកជាសមាជិកទាំងអស់ តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំក្រោមប្រធានបទ <<សុខភាព ដើម្បីយុត្តិធម៌ យុត្តិធម៌ ដើម្បីសុខភាព>> ទាំងនេះជាសារពញ្ញាក់ស្មារតី និងដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបឲ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មបន្ថែមទៀតក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀនប្រកបដោយទទួលខុសត្រូវ ហើយឈានទៅសម្រេចបាន តាមខ្លឹមសារពាក្យស្លោកថា ចូលរួមឈប់លុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើងផងដែរ៕អ៊ុំ ណូន