
រាជធានីភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរ ណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១,២៦៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៨៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល ៩ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី០៩ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរ ណ៍ផ្លូវគោក រកឃើញមធ្យោ បាយល្មើសសរុបចំនួន ១០,៩០៥គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៨,០០៦គ្រឿង ត្រូវបានផាកពិន័យ។រយៈពេល៩ថ្ងៃ នៃខែកក្កដានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕