
តាមរយៈសេចក្តីថ្លែងការណ៏របស់ខ្លួន សមាគមមីក្រូហិរញ្ញវត្ថុ បានចាត់ទុករបាយការណ៏របស់លីកាដូ សម្ព័ន្ធសហជីព និងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ថាមិនមានភាពស៊ីសង្វាក់ នឹងទិន្នន័យ ហើយមូលដ្ឋាននៃវិធីសាស្ត្រស្រាវជ្រាវមិនបានត្រឹមត្រូវ។
សមាគមមើលឃើញថា វិធីសាស្ត្រ ក្នុងការស្ទង់មតិនេះ ខ្វះលក្ខខ័ណ្ឌបែបវិទ្យាសាស្ត្រ មានភាពលំអៀង និងខ្វះ ការយល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុ ហើយគ្មានព័ត៌មានគ្រប់គ្រាន់ ដែលអាចធ្វើការផ្ទៀងផ្ទាត់បានឡើយ៕