
នៅក្នុងពិធីសំណេះសំណាលជាមួយកសិករជាវារីវប្បករ នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងស្រុកពាមរក៏ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ១៤ កក្កដានេះ ថា កម្ពុជានឹងចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងសម្រាប់តំបន់ និងពិភពលោក ក្នុងវិបត្ដិកូវីដ-១៩ ។
កូវីដ- ១៩ ជាឱកាសរបស់កម្ពុជាក្នុងការជំរុញវិស័យកសិកម្មរបស់កម្ពុជាឲ្យកាន់ខ្លងក្លាថែមទៀត។ ៦ខែ ឆ្នាំ ២០២០នេះ ការនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានកើនយ៉ាងសន្ធឹកសន្ធាប់ ដោយសារតម្រូវការស្បៀងខ្ពស់។
សម្តេចតេជោ សង្កត់ធ្ងន់ថា គេអាចអត់ផលិតយន្តហោះ រថយន្តទំនើប នាឡិកាថ្មី រឺរបស់ប្រើប្រាស់របស់ថ្មីៗ ប៉ុន្តែគេមិនអាចអត់អាហារ អត់អង្ករទទួលទានបានទេ៕
សំ វណ្ណា