
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុវត្តទោសប្រហារជីវិតសហព័ន្ធលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ ដោយដាក់ទោសប្រហាជីវិតបុរសម្នាក់ ដែលបានសម្លាប់សមា ជិក៣នាក់ក្នុងគ្រួសារមួយ នៅរដ្ឋ Arkansas ក្នុងផែនការរបស់ខ្លួនកាលពីឆ្នាំ ១៩៩៦ ក្នុងគម្រោង បង្កើតប្រទេសមួយនៅប៉ែកពាយព្យមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានសុទ្ធតែជនជាតិស្បែកស។ លោក ឌេនញែល ឡឺវីស លី អាយុ ៤៧ឆ្នាំ បានស្លាប់ដោយសារការចាក់ថ្នាំសម្លាប់ នៅពន្ធនាគារសហព័ន្ធ ក្នុងក្រុង Terre Haute រដ្ឋ Indiana ។
លោក ឌេនញែល ឡឺវីស លី បាននិយាយមុនពេលដែលត្រូវបានគេចាក់ថ្នាំសម្លាប់ថាខ្ញុំមិនបានធ្វើរឿងនេះ ខ្ញុំធ្លាប់បានប្រព្រឹត្តកំហុសឆ្គងយ៉ាងច្រើនក្នុងជីវិតរបស់ខ្ញុំក៏ពិតមែន ប៉ុន្តែខ្ញុំមិនមែនជាឃាតករទេ។ អ្នកកំពុងតែសម្លាប់ជនគ្មានកំហុសម្នាក់។ ការសម្រេចកាត់ទោសប្រហារជីវិតនេះ ដែលកាលពីដំបូងត្រូវបានសម្រេចឲ្យអនុវត្តដោយការិយាល័យពន្ធនាគារកាលពីឆ្នាំ២០០៣ ត្រូវបានក្រុមសិទ្ធស៊ីវិល និងក្រុមគ្រួសាររបស់ជនរងគ្រោះរបស់លោកលី តាមដានត្រួតពិនិត្យ ដែលក្រុមគ្រួសាររបស់ជនរងគ្រោះធ្លាប់បានប្ដឹងដើម្បីព្យាយាមបញ្ឈប់ការកាត់ទោស ដោយលើកឡើងថា ព្រួយបារម្ភពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ក្រុមអ្នករិះគន់បានលើកឡើងថា រដ្ឋាភិបាលកំពុងបង្កើតភាពបន្ទាន់ដែលមិនចាំបាច់និងធ្វើដើម្បីផលចំណេញនយោបាយ។
ការប្រហារជីវិតសហព័ន្ធពីរផ្សេងទៀត ត្រូវបានគេគ្រោងធ្វើនៅសប្តាហ៍ក្រោយ ទោះបីជាម្នាក់ ក្នុងចំណោម២នាក់ នៅរង់ចាំការទាមទារផ្លូវច្បាប់ ដាច់ដោយឡែកក៏ដោយ។ លោកវីលាមបា (William Barr) អគ្គមេធាវី បានបានប្រកាសកាលពីខែកក្កដា មុនថា ក្រសួងយុត្តិធម៌ និងបន្តអនុវត្តន៏ទោសប្រហាជីវិត ចំពោះអ្នកទោសមួយចំនួន។
លោក Barr បាននិយាយថាក្រសួងយុត្តិធម៌មានកាតព្វកិច្ចអនុវត្តទោសដែលដាក់ដោយតុលាការ រាប់បញ្ចូលទាំងការកាត់ទោសប្រហារជីវិត និងដើម្បីធ្វើឱ្យមានអារម្មណ៍ស្ងប់ដល់ជនរង គ្រោះនិងអ្នកដែលរស់នៅក្នុងសហគមន៍ដែលមានឃាតកម្មកើតឡើង។
ប៉ុន្តែសាច់ញាតិរបស់អ្នកដែលត្រូវបានសម្លាប់ដោយ លោកលី នៅឆ្នាំ ១៩៩៦ បានជំទាស់នឹងគំនិតនេះ ហើយបានប្រកែកជាយូរមកហើយថាលោកលី គួរទទួល ទោសជាប់ពន្ធនាគារមួយជីវិត។
សេចក្តីសម្រេចរបស់តុលាការកំពូល កាលព្រឹកថ្ងៃអង្គារ បានបើកផ្លូវសម្រាប់ទោសប្រហារជីវិត លោកលី ដែលត្រូវអនុវត្ត ជាលើកដំបូង ចាប់តាំងពីជិត២០ឆ្នាំមកនេះ។ ការិយាល័យសិទ្ធិមនុស្សអង្គការសិទ្ធមនុស្សអង្គការសហប្រជាជាតិ បានរិះគន់ការ សម្រេចចិត្តរបស់រដ្ឋបាល លោក ដូណាល់ត្រាំ ក្នុងការធ្វើឱ្យមានទោសប្រហារជីវិតសហព័ន្ធឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ១៧ ឆ្នាំ។ អង្គការសហប្រជាជាតិ បានរាយការណ៏ថា រដ្ឋជាសមាជិក ប្រមាណ ១៧០ ក្នុង ចំណោម ១៩៤ ប្រទេស បានលប់ចោលទោសប្រហាជីវិត ទាំងនៅក្នុងច្បាប់ និងការអនុវត្តន៏។
អ្នកនាំពាក្យអង្គការសិទ្ធិ មនុស្សលោក Rupert Colville បាននិយាយថាការប្រហារជីវិតមនុស្សគឺខុសច្រើនកំរិត។
លោកបានលើកឡើងពីការព្រួយបារម្ភដ៏ធំ គឺហានិភ័យនៃការសម្លាប់មនុស្សដែលគ្មានទោសពីបទឧក្រិដ្ឋ ដែលពួកគេត្រូវបានចោទប្រកាន់។
លោកនិយាយថារបាយការណ៍នៅសហរដ្ឋអាមេរិកផ្អែកលើភស្តុតាងDNA បានបង្ហាញថារដ្ឋមួយចំនួនបានសម្លាប់ប្រជាជនស្លូតត្រង់។