
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ច ប្រជុំពិនិត្យលើការងារតភ្ជាប់ទាញយកទិន្នន័យរវាងប្រព័ន្ធទិន្ន ន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ CamDX សម្រាប់បម្រើដល់ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform)។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា យើងនឹងពិភាក្សាគ្នាពីការតភ្ជាប់នូវប្រព័ន្ធទិន្នន័យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏ពិនិត្យមើល ហើយសិក្សាបន្តទៀតទាក់ទងនឹងការតភ្ជាប់បណ្ដាញទិន្នន័យរបស់អគ្គអត្តសញ្ញាណកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗសម្រាប់ប្រើប្រាស់នូវឯកសារអត្តសញ្ញា ណកម្ម ហើយអាចមានគោលការណ៍រួមមួយដើម្បីដោះ ស្រាយបញ្ហានេះ។
ឯឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គ នាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំធ្វើការតភ្ជាប់ដោយស្វ័យប្រវត្តិជាមួយប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ដើម្បីទាញយកអត្តសញ្ញាណ រួមទាំងរូបថត និងស្នើចាត់ក្រុមការងារធ្វើការផ្ទាល់ជាមួយអគ្គ នាយកដ្ឋានអត្តសញ្ញាណកម្ម លើកិច្ចការអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីសិក្សាលើការងារបច្ចេកទេសតភ្ជាប់ និងទាញយកទិន្នន័យ សម្រាប់បម្រើដល់ការចុះ បញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តមបានបន្ថែមថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំសមាសភាពក្រុមបច្ចេកទេស ក្នុងការបំពេញ ការងារជាមួយក្រុមបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបង្កើតបានក្រុមបច្ចេកទេសអន្តរក្រសួងមួយ ហើយក្រុមបច្ចេកទេសទាំងពីរធ្វើការ ងារជាបន្តបន្ទាប់ ដោយមានជំនួយពីក្រុមហ៊ុនដៃគូរផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា មកដល់បច្ចុប្បន្នមានប្រហែល១០០ក្រុមហ៊ុន ដែលបានចុះបញ្ជី និងផ្ទៀងផ្ទាត់អត្តសញ្ញាណ និងសំណុំឯកសារ បើគិតចាប់ តាំងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនេះ កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ ដើម្បីដំណើរការការចុះបញ្ជីពាណិជ្ជ កម្ម និងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ CAMDX ហើយនេះថាជាការសាកល្បងរបស់ក្រសួងទាំងពីរ។
សូមជម្រាបជូនថា CamDX គឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យសម្រាប់ការផ្លាស់ប្ដូរទិន្នន័យក្នុងរដ្ឋាភិបាលឌីជីថល ដោយមានលក្ខណៈពិសេសចំនួន៥ រួមមាន៖ ការប្រើប្រាសទម្រង់ប្រព័ន្ធអេកូ (EcoSystem), ផ្ដល់សុវត្ថិភាពខ្ពស់ក្នុងការផ្លាស់ប្ដូរទិន្នន័យ មិនមានជ្រៀត ជ្រែកការគ្រប់គ្រងទិន្នន័យរបស់ស្ថាប័នម្ចាស់ទិន្នន័យ, មានប្រព័ន្ធតាមដានមើលការប្រើប្រាស់ តែមិនអាចមើលខ្លឹមសារនៃទិន្នន័យ, និងអនុលោមតាមគោលការណ៍ផ្លាស់ប្ដូរទិន្នន័យតាមផែនមុខ ងារ API៕
ប្រភពក្រសួងមហាផ្ទៃ
សំ វណ្ណា