
(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០)៖ មានប្រសាសន៍ក្នុងពិធីសំណេះ សំណាលជាមួយនិវត្តន៍ជន និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃកំណើតកងរាជអាវុធហត្ថ ១៤កក្កដា ឆ្នាំ១៩៩៣- ១៤កក្កដា ឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះដោយថ្លែងថា ជានិច្ចជាកាល លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តន៍ជន របស់កងរាជអាវុធហត្ថទាំងអស់ ជាក់ស្តែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធ លោកនាយឧត្តមសេនីយ៍ បានអនុញ្ញាតឲ្យមេបញ្ជាការ រាជធានី/ខេត្ត ធ្វើពិធីសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជន អតីតកងរាជអាវុធហត្ថដើម្បីបានស្វែងយល់អំពីសុខទុក្ខ និងជួបការលំបាកនៅក្នុងសង្គមគ្រួសាររបស់ពួកគាត់ ។
មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ត្រូវចាត់ទុកនិវត្តន៍ជន(ចូលនិវត្តន៍)ជារៀមច្បង ជាអតីតអ្នកប្រយុទ្ធលើសមភូមិការពារជាតិ ការពារបូរណៈភាពទឹកដី និងការពារសន្តិភាពមុនយើង ហើយអ្វីដែលយើងមោទនៈភាពជាងនេះ និវត្តន៍ជននៃយើងម្នាក់ៗនៅមានកម្លាំងពលំ ស្មារតីរឹងមាំគួរឲ្យកោតសសើរ ។
នៅក្នុងពិធីសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជា ការ បានជួបជាមួយនិវត្តន៍ជនចំនួន២៧នាក់ ដោយបានផ្តល់ថវិកា និងសម្ភារៈ
ម្នាក់ៗ ចំនួន១៥០.០០០រៀល,អង្ករ២បាវ,សម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិ ភោគមួយចំនួនផងដែរ៕
ដោយ៖អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)