
កសិករ សោម លី នៅសង្កាត់វិហារលួង ក្រុងសួង បានចាប់ផ្តើមរៀបចំអាងភ្ញាស់និងចិញ្ចឹមកង្កែប ពីមានអាងចំនួន ៦ សម្រាប់ដាក់មេពូជ ញី ២០ក្បាល ឈ្មោល ២០ ក្បាល នៅពាក់កណ្តាលឆ្នាំ២០១៩ ហើយបានពង្រីកចំនួនអាងតង់ប្លាស្ទិចបាន ៥០អាង មានមេពូជ ៣៥០ក្បាល និងឈ្មោល ៣៥០ក្បាល ហើយមកទល់បច្ចុប្បន្ននេះអាចមានលទ្ធភាពលក់កូនកង្កែបបានចំនួន ៥០ ០០០ក្បាល ។
កសិកររូបនេះ បានភ្ញាស់កូនកង្កែប (កូនក្អុក) បានចំនួន ១០០ ០០០ ក្បាល ដែលទៀបតែញាស់បានមួយថ្ងៃ នៅក្នុងអាងចំនួន ៩អាង។
បច្ចុប្បន្នកូនកង្កែប និងកង្កែបសាច់ កំពុងមានទីផ្សារល្អណាស់ ដោយកូនកង្កែបមួយអាចលក់បានតម្លៃ ៤០០រៀល ទៅឲ្យកសិករចិញ្ចឹមបន្តក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ពោធ៍សាត់ និងខេត្ត ព្រៃវែង។
ចំណែកកង្កែបសាច់ លក់ទៅកាន់ទីផ្សារតម្លៃជាមធ្យម ១០ ០០០ រៀល/គ.ក្រ អាចទទួលបានចំណេញបានចន្លោះពី ២ ០០០-៣ ០០០ដុល្លា/ខែ ហើយក្នុងរយៈពេល ៣-៤ខែខាងមុខនេះ គាត់មានផែនការពង្រីកបន្ថែមលើផ្ទៃដីចំនួន ២ហិកតាបន្ថែមទៀត៕
ក្រសួងកសិកម្ម
សំ វណ្ណា
…………………………………………………………..
SEATV News 24 Hours, Real News from Cambodia
#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia