
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ដល់កសិករចំនួន៥០គ្រួសារ នៅភូមិពោធិិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានប្រសាសន៍ថា មន្ទីរកសិកម្ម បានទទួលកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល តាមរយ: ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចុះអនុវត្តសកម្មភាពគាំទ្រទុន និងបច្ចេក ទេសចិញ្ចឹមត្រីអណ្តែងចំនួន ១០០ គ្រួសារ កសិករចិញ្ចឹមកង្កែបចំនួន ៧០គ្រួសារ និងកសិករផលិតកូនត្រីចំនួន ០៥គ្រួសារ។
ក្រៅពីនេះក៏នៅមានគម្រោងដៃគូផ្សេង ទៀត បានចូលរួមចំណែកក្នុងការផ្តល់នូវបច្ចេកទេស ដល់កសិករចិញ្ចឹមត្រីចំនួន ២៥០ គ្រួសារ និងចងក្រងជាបណ្តុំកសិករចំនួន ០២បណ្តុំ ដើម្បីងាយស្រួលក្នុងការចរចាជាមួយទីផ្សារ។
លោកប្រធានមន្ទីរក៏បានលើកបង្ហាញពីបទពិសោធ ន៍នៃការចិញ្ចឹមកង្កែបនិង្រីអណ្តែងក្នុងតង់ប្លាស្ទិករបស់កសិករ អ៊ុំ ហុកលី រស់នៅក្នុងភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ កសិកររូបនេះបានចាប់ ផ្តើមសាកល្បងចិញ្ចឹមកង្កែបក្នុងតង់ផ្លាស្ទិកនៅឆ្នាំ ២០១៨ ចំនួន ០៥តង់ សរុប ៦០ម៉ែត្រក្រឡា និងចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិកចំនួន ០២តង់ សរុប ៤០ម៉ែត្រក្រឡា។
ជាមធ្យមលោក អាចចិញ្ចឹមកង្កែប និងត្រីអណ្តែងបានក្នុងមួយ ឆ្នាំ៣ ដង ក្នុងនោះកង្កែបចាប់លក់ ១៨០០ គីឡូក្រាម ក្នុងមួយឆ្នាំ ទទួលបានប្រាក់ ចំណេញ ប្រមាណ ១០,៥ លានរៀល និងត្រីអណ្តែងចាប់លក់បាន ២៧០០ គីឡូ ក្រាមក្នុងមួយឆ្នាំ ទទួលបានប្រាក់ចំណេញប្រមាណជាង ២៤លានរៀល។
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការជំរុញការអនុវត្តសកម្មភាពវារីវប្បកម្មនៅទូទាំងប្រទេស។
ក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទបាននាំយកមកនូវ សម្ភា: មួយ ចំនួនដើម្បីចែកជូនកសិករជានិម្មិតរូបចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទួលបាន កូនត្រីអណ្តែង ៧០០ ក្បាល ឬកូនកង្កែប ៤០០ ក្បាល និងចំណីចំនួន ១០០ គីឡូ ក្រាម។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់កសិករគ្រប់រូបខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមដើម្បីធានាការផ្គត់ផ្គង់ទីផ្សាររបស់យើងឱ្យបានពេញលេញ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មេត្តាផ្តល់ការគាំទ្របច្ចេកទេសឱ្យបានពេញលេញ និងតាមដានពិនិត្យក្នុងករណីកសិករជួបបញ្ហាប្រឈមនានា ដើម្បីដោះស្រា យបានទាន់ពេលវេលា ហើយក៏ត្រូវរៀបចំយន្តការដោះ ស្រាយទីផ្សារជូនកសិករ ជៀសវាងបញ្ហាអស្ថេរភាពតម្លៃ៕
វណ្ណា