ថ្ងៃ ច័ន្ទ ទី០៩ ខែ សីហា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • រដ្ឋមន្ត្រីកសិកម្មនិង អភិបាលខេត្តកំពង់ឆ្នាំង ចែកកូន ឈើហូបផ្លែ ពូជមាន់ និងចំណីមាន់មកចែកជូន ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ក្នុងស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង: ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយប្រជាពល រដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក ស្វាយចន្ទី និងស្តៅ) ពូជមាន់ និងចំណីមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ នៅភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លទ្ធផលរបស់គម្រោងដែលសម្រេចបាននាពេលកន្លងមកជម្រាបជូនអង្គពិធីដូចជាការបណ្តុះបណ្តាលបុគ្គលិកគម្រោង និងមន្ត្រីពាក់ព័ន្ធ ការបណ្តុះបណ្តាលកសិករអំពី“បច្ចេកទេសអនុវត្តប្រព័ន្ធកសិកម្មចម្រុះ” បានដឹកនាំកសិកររៀបចំប្លង់កសិដ្ឋានប្រព័ន្ធកសិកម្មចម្រុះ បានរៀបចំសិក្ខាសាលាស្តីពី ការគាំទ្រការសម្រេចចិត្តដោយមានការចូល រួមជាមួយកសិករ បានបណ្តុះបណ្តាលកសិករស្តីពី “បច្ចេក វិទ្យាក្រោយការប្រមូលផល” បាននិងកំពុងរៀបចំចង ក្រងក្រុមកសិករបង្កើតជា ក្រុមសហគមន៍អនុវត្តប្រព័ន្ធកសិកម្មចម្រុះ។ ក្រុមទាំងនេះនឹងក្លាយទៅជាបណ្តុំអាជីវ កម្ម ដែលបង្កើនការផលិត និងភ្ជាប់កសិផលទៅកាន់ទីផ្សារ។ ក្រៅពីចំណេះដឹងដូចទាំងនេះ សម្រាប់ខេត្តកំពង់ឆ្នាំង កសិករចំនួន ៥០០ គ្រួសារ […]
  • រួមមេត្រីជាមួយអនិតិជន៣ដង ឪពុកម្តាយប្តឹងនគរបាលត្រូវជាប់ខ្នោះ ជនសង្ស័យម្នាក់ ឈ្មោះ ជេម ចក់ ហៅ រ៉ា ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរជាងផ្សារដែក ត្រូវសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ចាប់ឃាត់ខ្លួនពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ។ ក្មេងស្រីរងគ្រោះ ដែលចាញ់ការលួងលោម ឈ្មោះ ទ ស.ម អាយុ១៤ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ (អ្នកបញ្ចេញឥដ្ឋ) មានទីលំនៅបច្ចុប្បន្ន ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។ បើតាមសមត្ថកិច្ច អធិការនគរបាលស្រុកមុខកំពូល ដឹងថា អ្នកទាំងពីរនាក់ជាអ្នកស្គាល់គ្នា ដោយសារធ្វើការនៅឡឥដ្ឋជាមួយគ្នា និងបានទំនាក់ទំនងគ្នាតាមរយៈហ្វេស ប៊ុកជាច្រើនខែ។ ថ្ងៃទី០១.០៨.២០២០ជនរងគ្រោះបាន messenger (ឆាត)ទៅជនសង្ស័យ ទាំងទឹកភ្នែកថា÷ម្ដាយនិងក្រុមគ្រួសារបានវាយធ្វើបាបខ្លួន សូមជួយរកការងារឲ្យធ្វើផង ។ ជនសង្ស័យបានជិះតាក់ស៊ីពីភ្នំពេញ មកដល់ផ្សារកំពង់ ប្រាសាទ ឃុំស្វាយអំពារ និងបាននាំគ្នាជិះតាក់ស៊ី ទៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងជាកន្លែងហាងគេ រត់តុទទួលភ្ញៀវទាំងពីរនាក់នៅទីនោះ។ ក្នុងពេលធ្វើការរត់តុ ជន សង្ស័យបានលួងលោមជនរង គ្រោះឲ្យដេកជាមួយខ្លួននៅទីនោះ និងបានរួមភេទជាមួយជនរងគ្រោះបានចំនួន០៣ដង។ ថ្ងៃទី០៧ សីហា ជនសង្ស័ យនិងជនរងគ្រោះ បាននាំគ្នាត្រឡប់មកដល់ឡឥដ្ឋ […]
  • អភិបាលស្រុកវ័យក្មេង ចង់ឲ្យមាន«ឡដុតសំរាមថ្នាក់ស្រុក» លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានជួប ពិភាក្សា ឆ្លើយតបបំភ្លឺ និងទទួលមតិយោបល់ត្រលប់ពីតំណាងសហគមន៍នៅក្នុងភូមិរវៀងតាទុំ ឃុំរំចេក លើគម្រោងដែលរដ្ឋបាលស្រុកបន្ទាយស្រីនឹងកំណត់យកដីទំនេរមួយកន្លែងរបស់សហគមន៍ ប្រើប្រាស់ជាទីតាំងឡដុតសំរាមរបស់ស្រុក។ ការចូលរួម និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជា ពលរដ្ឋនៅក្នុងសហគមន៍ នៅលើរាល់គំនិតផ្តួចផ្តើមដែលពាក់ព័ន្ធនឹងផលប្រយោជន៍រួមរបស់សហគមន៍ ទោះវិជ្ជមានក្តី អវិជ្ជ មានក្តី គឺជាយន្តការដ៏សំខាន់ក្នុងការធានាបាននូវការសន្ទនា ភាពជាម្ចាស់ និងសុខដុមរូបនីយកម្មនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាពយូរអង្វែងនៅថ្នាក់មូលដ្ឋាន។ ហេតុដូច្នេះហើយបានជារាល់គម្រោងថ្មីៗរបស់រដ្ឋបាលស្រុកបន្ទាយស្រីទាំងអស់ ច្រើនមានល្បឿនយឺតក្នុងដំណាក់កាលដំបូង ដើម្បីពិនិត្យអោយបានគ្រប់ជ្រុងជ្រោយ ទុកឱកាសអោយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផ្ទាល់បានទទួលពត៌មាន និងការពន្យល់ពេញលេញណាមួយជាមុនសិន ជៀសវាងការយល់ច្រលំផង ក៏ដូចជាអនុញ្ញាតអោយពួក គាត់បានចូលរួមនិងលើកឡើងពីក្តីបារម្ភនៃបញ្ហាប្រឈមនានាដែលអាចនឹងកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគាត់ផង។ សូមបញ្ជាក់ថា ជាផ្នែកមួយនៃយុទ្ធនាការ« ២០២០ បន្ទាយ ស្រីស្អាត» ដែលគ្រោងប្រែក្លាយតំបន់អាទិភាពមួយចំនួននៅក្នុងស្រុកអោយមានភាពទាក់ទាញស័ក្តិសមជាស្រុក ទេសចរណ៍ រដ្ឋបាលស្រុកបន្ទាយស្រីនឹងចាប់ផ្តើមដំណើរប្រមូលសំរាមនៅក្នុងភូមិទាំង៣៦ នៅក្នុងទូទាំងស្រុកបន្ទាយស្រី ចាប់ពីខែកញ្ញានេះតទៅ ដែលក្នុងនោះ ឡដុតសំរាម និងសម្ភារៈដឹកជញ្ជូនទាំង អស់ទទួលបានការឧបត្ថម្ភពីក្រសួងបរិស្ថាន ចំណែកឯរាល់បន្ទុកចំណាយប្រតិបត្តិការនិងការគ្រប់ គ្រង ស្ថិតនៅក្រោមទំនួលខុសត្រូវរបស់រដ្ឋបាលស្រុក។ ក្រៅពីការប្រមូលសំរាម យុទ្ធនាការ«២០២០បន្ទាយស្រីស្អាត» នឹងមានចង្កោមសកម្មភាពមួយចំនួនទៀតដូចជា ចលនាប្រលងប្រណាំងផ្ទះស្អាត គម្រោងភូមិគំរូ ការបំផុសអោយមានការដាំផ្កានៅតាមភូមិដ្ឋាននិងការដាក់ពង្រាយធុងសំរាមស្ងួតសម្រាប់ភ្ញៀវទេសចរ កម្មវិធីអប់រំការរស់នៅស្អាតតាមបែបជនបទ […]
  • រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំបណ្តុំអាជីវកម្មបន្លែស្វាយចន្ទីរ និងស្វាយកែវរមៀត និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកធាតុចូលជូនដល់កសិករដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែ ស្វាយចន្ទីរនិងស្វាយកែវរមៀត ព្រមទាំងផ្សព្វផ្សាយបច្ចេកទេសកសិ កម្មថ្មី ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។ ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថាបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងភាគច្រើនប្រមាណ ៨០% រស់នៅពឹងផ្អែកលើរបរកសិកម្មជាចម្បងក្រៅពី នោះប្រកប របរជំនួញ និងសិប្បកម្មជាលក្ខណៈគ្រួសារដោយប្រើប្រាស់នូវអនុផលព្រៃឈើ ដូចនេះការខិតខំអភិវឌ្ឍន៍លើវិស័យកសិកម្មសម្រាប់កសិករខ្នាតតូច គឺជាការរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលគ្រួសារកសិករដែលដាំបន្លែសម្រាប់ហូប និងកសិករដាំបន្លែអាជីព ឬលក់។ មួយវិញ ទៀតការចែកធាតុចូលនេះ ជាការជួយជំរុញកំណើនផលិត ភាពកសិកម្ម ទប់ទល់ជាមួយការនាំ ចូល ជាពិសេស គឺដើម្បីទប់ទល់ជាមួយ នឹងបញ្ហាសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ- ១៩ តាមរយៈការដាំដុះ ដើម្បីធានានូវសន្តិ សុខស្បៀង។ អភិបាលខេត្ត បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើគុណ ភាពក្នុងការស្ថាបនាផ្លូវបេតុងនេះ ព្រោះផ្លូវបេតុជាផ្លូវដែលស្ថាបនាហើយត្រូវតែបានប្រើប្រាស់បានយូរអង្វែងតជំនាន់ក្រោយៗ៕ ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង សំ វណ្ណា
  • នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន: គ្រាន់តែក្នុងខែកក្កដា គ្រោះថ្នាក់ចរាចរណ៏ បណ្តាលអោយស្លាប់១៤៧នាក់ និងរបួស៣៥២នាក់ ភ្នំពេញ៖ ការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងរនគរបាលជាតិ ធ្វើឡើងនៅ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខែកក្កដា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាស ន៍ដាក់បញ្ជាឲ្យកម្លាំងនគរបាល ត្រូវរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍គ្រប់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ នៅពេលយប់ដើម្បីឃាត់អ្នកបើកបរនៅក្នុងស្ថានភាពស្រវឹង។ ឯកឧត្តម បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ក្នុងរាជធានីភ្នំពេញ ភាគច្រើនបង្កឡើយដោយអ្នកបើកបរមានជាតិស្រវឹង ហើយការអនុវត្តកន្លងទៅធ្វើបានល្អហើយ ប៉ុន្ដែទាមទារអោយមានការពង្រឹង និងរឹងបន្ដឹងបន្ថែមទៀត ធ្វើយ៉ាងណាអោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ កាន់តែថយចុះ ខណៈបច្ចុប្បន្នអ្នកស្លាប់ចន្លោះពី ២នាក់ ទៅ៣នាក់ ក្នុងមួយយប់។ ឯកឧត្តមអគ្គស្នងការរង ក៏បានទទួលស្គាល់នូវការលំបាក និងភាពនឿយហត់របស់កងកម្លាំងផងដែរ ព្រោះណាមួយត្រូវអនុវត្តច្បាប់ចរាចរណ៍ ហើយណាមួយទៀត ត្រូវការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងដំណើររបស់ថ្នាក់ ដឹកនាំដែលត្រូវឆ្លងកាត់គោលដៅរបស់ខ្លួន។ យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានអោយដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប២៥៧លើក (យប់៥៦%) បណ្តាលអោយស្លាប់១៤៧ នាក់ និងរបួស៣៥២នាក់ (ធ្ងន់ […]
  • ឆ្លងប្រព័ន្ធភ្លើងឆេះរថយន្ត ម៉ាកកាមរីឆ្លាម នៅក្រុងបាវិត ស្វាយរៀង ៖ រថយន្តកាមរីឆ្លាមមួយគ្រឿង បានឆ្លងប្រព័ន្ធភ្លើង បង្កការឆាបឆេះ កាលពីយប់វេលាម៉ោង ០១និង១០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ តាមរបាយ ការណ៍បានឲ្យដឹងថា រថយន្ត ម៉ាក កាម៉ារីឆ្លាមពណ៌ស្ក ពាក់ស្លាកលេខ ភ.ព២x ២៥៧៨ របស់ឈ្មោះ សេក សុខុន ភេទប្រុស អាយុ៥២ឆ្នាំ។ កម្លាំងនគរបាលក្រុងបាវិត សហការជាមួយកម្លាំងអាវុធ ហត្ថ អន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្ត ០២ គ្រឿង (អាវុធ ហត្ថ ០១គ្រឿង) ប្រើទឹកចំនួន ០២ឡានទើបរលត់ឆេះទាំងស្រុង៕ អគ្គស្នងការនគរបាលជាតិ
  • ពិធីសំណេះសំណាល និងផ្ដល់អំណោយជូនប្រជាពល រដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រ​ ចំនួន​ ៣១០គ្រួសារ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ ជរាក្រីក្រនៅតាមសហគមន៍ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ទទួលបានអំណោយអាជ្ញាធរខេត្តសៀមរាប ដោះស្រាយការលំបាក។ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋា ភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើសុខទុក្ខ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រក្នុងសហគមន៍ សមតាមទិសស្លោក «មិនទុកប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារ » ។ រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ដែលមន្ទីតសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្ត បានសហការជាមួរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកទាំងពីរ ដើម្បីរៀបចំនូវកម្មវិធីផ្ដល់អំណោ យជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងឆ្នាំ២០២០ នេះ ។ សូមញ្ជាក់ អំណោយរបស់រាជរដ្ឋាភិបាលចែកជូនបងប្អូនរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងស្រុកចំនួនពីរ គឺស្រុក ប្រាសាទបាគង និងស្រុកជីក្រែង សម្រាប់ស្រុកប្រាសាទ បាគង មានគ្រួសារចំនួន​ ១១៥គ្រួសារ ស្រុកជីក្រែងសរុបចំនួន​ ១៩៥គ្រួសារ ដោយក្នុង មួយគ្រួសារទទួល […]
  • ខេត្តសៀមរាប ត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរក្នុងថ្ងៃសងឈប់សំរាកដ៏ធំខាងមុខ «សម្រាកសៀមរាប» ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានអញ្ជើ ញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពនិងអ្នកពាក់ព័ន្ធដើម្បីពិភាក្សាលើការងារមួយចំនួនស្ដីពីការរៀប ចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សំរាកដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិ ភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។ ឯកឧត្តម អភិបាលខេត្តបានថ្លែងថាខេត្តសៀមរាបបាននឹងកំពុងត្រៀមខ្លួនបណ្តើរៗហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងឱកាសឈប់សម្រាកធំខាងមុខនេះ (ពីថ្ងៃទី ១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០) ហើយអាជ្ញាធរខេត្តក៏បានរៀបចំកម្មវិធីជាច្រើនកន្លែងក្នុងការទទួលភ្ញៀវទេសចរមកកំសាន្ត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបន្ថែមថាយើងមិនត្រឹមតែរៀបចំសោភ័ណភាពនិងកន្លែងកំសាន្តនោះទេ ភោជនីយ ដ្ឋាន សណ្ឋាគារ និងផ្ទះសំ ណាក់មួយចំនួនក៏បានត្រៀមសម្រាប់ភ្ញៀវទេសចរផងដែរ ដោយកន្លែងទាំងនេះ យើងមានជនបង្គោលវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីសម្រាប់អនុវត្តវិធានការការពារសុវត្ថិភាពសង្គមក្នុងការបម្រើសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ក្នុងអំឡុងវិបត្តជំងឺកូវីដ១៩ ឱ្យស្របទៅតាមការណែនាំរបស់រាជរដ្ឋា ភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩។ ឯកឧត្តម ក៏បានបន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួល ខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នាណា។ ជាមួយគ្នានេះដែរ ឯកឧត្តម […]
  • រយៈពេលមួយសប្តាហ៍ នៃខែសីហា សមត្ថកិច្ច រកឃើញមធ្យោបាយល្មើសចំនួនជិត៦ពាន់គ្រឿង ​រាជធានី​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១,១៥៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨៤៨​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។ ​ ដោយឡែកក្នុងរយៈពេល៧ថ្ងៃ​ថ្ងៃ (​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៧ ខែសីហា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៥,៨៨៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៤,៣១៧​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​ ​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​៧​ថ្ងៃ នៃ​ខែ សីហានេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕ ប្រភពពីអគ្គស្នងការនគរបាលជាតិ សំ វណ្ណា
  • ស្លាប់​៤​នាក់ និង​របួស​៥​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅ​ថ្ងៃ​០៧ សីហា​ ភ្នំពេញ ៖ យ៉ាងហោចណាស់​មនុស្ស​៤​នាក់​បាន​ស្លាប់ របួស ធ្ងន់៤នាក់ និង​របួសស្រាល​១​នាក់ នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេស​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០ ។​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​០៧ សីហា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន ៩​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន៧​លើក ៕
  • រដ្ឋបាលខេត្តសៀមរាប សិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ខេត្តបាត់ដំបង មកខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការសិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងសាងសង់ផ្លូវ ជាតិតភ្ជាប់ខេត្តបាត់ដំបង ជាមួយមន្ត្រីបច្ចេកទេសរបស់គម្រោងសាងសង់ផ្លូវ។ លោកអភិបាលរងខេត្ត បាន ជម្រុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងឱ្យម្ចាស់គម្រោងសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូល ដ្ឋាន និងអាជ្ញាធរជាតិកំចាត់មីន ព្រោះមានទីតាំងខ្លះនៃគម្រោងសាងសង់ផ្លូវនេះជាអតីតសមរភូមិប្រយុទ្ធ សម័យសង្រ្គាម។ កិច្ចប្រជុំ ក៏ផ្លាស់ប្តូរយោបល់ កង្វល់ និងសំណូមពរ ដើម្បីជាគ្រឹះសម្រា ប់រៀបចំផែនការបញ្ចៀស បន្ធូរបន្ថយ និងកាត់ បន្ថយហេតុប៉ះពាល់អវិជ្ជ មានក្នុងដំណាក់កាលអនុវត្តគម្រោង ធ្វើការសិក្សាពីប្រវត្តិផ្លូវ ការកែសម្រួលប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល និងសិក្សាពីទំហំ នៃផលប៉ះពាល់ផ្សេងៗ ដើម្បីកំណត់បានភាពជាក់ លាក់ក្នុងការកំណត់ផែនការច្បាស់ លាស់។ សូមបញ្ជាក់ថាគម្រោងសាងសង់ផ្លូវថ្មីតភ្ជាប់ពីខេត្ត សៀមរា ប ទៅខេត្តបាត់ដំបងនេះមានប្រវែង ៧២ គីឡូ ម៉ែត្រ ទទឹង ៥០ម៉ែត្រ (២៥ម៉ែត្រ សងខាងអ័ក្សផ្លូវ សរុប ៥០ម៉ែត្រ) គ្រោងនឹងសាងសង់បញ្ចប់នៅចុងឆ្នាំ ២០២៤៕
  • ប្រាសាទបាយក្អែក នឹងរៀបចំឱ្យក្លាយជាសារមន្ទីរលម្ហ ប្រាសាទបាយក្អែក មានទីតាំងនៅខាងលិចប្រាសាទ អង្គរវត្ត ដែលមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លង កាត់ទៅហួសមកហួស។ បច្ចុប្បន្នប្រាសាទនេះមានស្ថាន ភាពបាក់បែកទ្រុឌទ្រោមនៅសល់តែគ្រឹះ ហើយមានរចនាសម្ពន្ធប្រាសាទ សម្ភារ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមី តារចនាបថបាយ័ន្ត និងសសរពេជ្រ ដែលតាមអ្នកជំនា ញសន្និដ្ឋានថា ប្រាសាទនេះសាងសង់ឡើងក្នុងស.វ.ទី ១២ តាមរចនាបថបាយ័ន្ត។ នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយប្រហែលជាអាចមានមនុស្សរស់ នៅមុនមានប្រាសាទក៏ថាបាន។ ក្នុងឱកាសចុះពិនិត្យការដ្ឋានកំណាយប្រាសាទ បាយក្អែកមនៅថ្ងៃទី០៣ ខែសីហា កន្លងមកនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្រេចជាមួយអ្នកជំ នាញពាក់ព័ន្ធ រួមគ្នាលើកតម្លៃប្រាសាទបាយក្អែកឱ្យក្លាយជាសារមន្ទីរលម្ហដើម្បីទាក់ទាញទេសចរ និងអភិរក្សសំណង់ប្រាសាទឱ្យផុតពីហានីភ័យ។ ក្រុមការ ងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាក កាយ និងការរៀបចំពិធីផ្សេងៗផង៕
  • មានវីដេអូរ៖ កូរ៉េគ្រោងនឹងជួយប្រព័ន្ធធារាសាស្គ្រដើម្បីកាត់បន្ថយទឹកជំនន់និងសម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋប្រើប្រាស់និងបង្កបង្កើនផល ក្នុងខេត្តបន្ទាយមានជ័យ (ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២០)៖គណៈប្រតិភូអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និងរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្នុងកិច្ចពិភាក្សាលើការអនុវត្តន៍ការងារដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋដោយសារគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ម្សិលមិញ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖នៅដើមឆ្នាំ២០២០នេះខេត្តបន្ទាយមានជ័យដោយមានគ្រោះរាំងស្ងួតត្រូវបានអូសបន្លាយមានស្រុក.ក្រុងមួយចំនួនបានប៉ះពាល់ស្រូវនិងខូចខាតប្រមាណជាង៧.០០០ហិតា រដ្ឋបាលខេត្តនិងមន្ទីរជំនាញកំពុង យកចិត្តទុកដាក់នឹងរកដំណោះស្រាយជូនប្រជាកសិករដែលកំពុងជួបបញ្ហាគ្មានទឹកបូមបញ្ចូលស្រែ។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះម្ចាស់គម្រោង(កូរ៉េ)ដែលបានគ្រោងជួយប្រព័ន្ធធារាសាស្គ្រក្នុងខេត្តបន្ទាយមានជ័យ ដើម្បីកាត់បន្ថយទឹកជំនន់និងសម្រាប់ ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានប្រើប្រាស់ និងបង្កបង្កើនផលនិងផ្តល់ ជីវភាពរស់នៅដល់ប្រជាពលរដ្ឋ។ ចំណែក អគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ឯកឧត្តមអ៊ឹម សិទ្ធីរ៉ា បានមានប្រសាសន៍ថា៖កិច្ចប្រជុំនេះធ្វើឡើងដើម្បីជាការគ្រោងទុកនៅពេលដែលគម្រោងកសាងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យនេះត្រូវអនុវត្ត។ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យទទួលបានគម្រោងកសាងប្រព័ន្ធធារាសាស្គ្រដែលជាគម្រោង(កូរ៉េ)តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីកសាងប្រព័ន្ធធារាសាស្គ្រជាគម្រោងកាត់បន្ថយទឹកជំនន់ និងសម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋប្រើប្រាស់និងបង្កបង្កើនផល៕ ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)    
  • ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អបអរសាទរទិវាអាស៊ាន លេីកទី​៥៣​ ឆ្នាំ​ សារអបអរសាទរ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងទិវាអាស៊ាន ថ្ងៃទី ៨ខែសីហា ឆ្នាំ២០២០។
  • សម្តេចតេជោ: កូវីដ១៩ បានជំរុញអោយកូនក្មួយកម្មករដាំដុះបន្លែបង្ការបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារនិងទីផ្សារ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ជាក់នៅលើហ្វេសប៊ុកផេក នៅព្រឹកនេះថា ការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្មបានផ្លាស់ប្តូរជីវភាពបងប្អូនប្រជាពលរដ្ឋមួយ ចំនួនធំនៅខេត្តស្វាយ រៀង។ បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោងចក្រមិនសូវមានភាពល្អប្រសើរដូចកាលពីមុនក៏ពិតមែន ប៉ុន្តែសកម្មភាពនៃការបម្រើការងារបស់បងប្អូនកម្មករកម្មការិនីនៅខេត្ត ស្វាយរៀង ក៏ដូចជាក្រុងបាវិតទាំងមូល គឺនៅដំណើរការជាធម្មតា។   ស្របពេលនឹងការវាយលុកជំងឺកូវីដ១៩ ក្មួយៗកម្មករកម្មការិនីបានឆ្លៀតឱកាសងាកមកដាំដំណាំបន្លែបង្ការផ្សេងៗជាច្រើននៅផ្ទះដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់នៅលើទីផ្សារផងដែរ ដែលបានធ្វើអោយជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី២០)


កក្កដា ៣១
០៤:០៧:២៥ ល្ងាច ២០២០
  ៤៣ Views

ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១២,៤៤៥ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៧៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

    

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)