
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ រួមជាមួយ ឯកឧត្តម នួន បូផល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពត់ស លោក ខាន់ សុខា អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក ភួន ឈីម អភិបាល ស្រុកបាទី និងកំម្លាំងប្រដាប់អាវុធទាំងបី បាននាំយកប្រេងសាំង ១០០០លីត្រ ផ្ដល់ជូនក្រុមប្រជាពលរដ្ឋ ដើម្បីជួយធ្វើការបូមទឹកសង្រ្គោះស្រូវប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត ដោយសារខ្វះទឹក នៅក្នុងឃុំពត់ស ស្រុកបាទី ខេត្តតាកែវ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ