
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានប្រាប់ទៅម្ចាស់ផេក ឈ្មោះ ស្រីណុច និង បងសយ ចេញមុខកែតំរូវ ពាក្យពេជន៏ និងរូបភាពជាបន្ទាន់។
អ្នកទាំងពីរ យករូបភាពចាស់មកបង្ហោះ ដាក់ថាមានការលិចលង់ នៅថ្ងៃទី ១ និង ថ្ងៃទី ២ សីហា ២០២០ ធ្វើឲ្យមានការយល់ច្រឡំថាមានការលិចលង់ក្នុងខេត្តព្រះសីហនុ)។
ស្នងការនគរបាលខេត្តបានព្រមានថា បើមិនកែតម្រូវទេ សមត្ថកិច្ច នឹងចាត់ ចែងតាមជំនាញពេលឆាប់ៗនេះ៕