
មន្ត្រីក្រសួងវប្បធម៌ និងមន្ទីរវប្បធម៌រាជធានីភ្នំពេញ បានចុះពិនិត្យមើលស្ថានភាពផ្ទាល់ តាមរោងភាពយន្តនីមួយៗ ដើម្បីបង្កលក្ខណៈ និងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ តាមការស្នើសុំរបស់រោងភាពយន្ត បន្ទាប់ពីបានផ្អាកអស់ជាច្រើនខែ ដោយសារជំងឺកូវីដ១៩។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បន្ទាប់ពីមានការដាក់ពាក្យស្នើសុំឲ្យបញ្ចាំងភាពយន្តឡើងវិញ ពីបណ្តារោងភាពយន្តមួយចំនួនរួចមក ក្រសួងបានធ្វើការពិចារណា ពិភាក្សា ជាមួយអ្នកពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងសុខា ភិបាល ហើយបានធ្វើការចុះត្រួតពិនិត្យផ្ទាល់ដល់រោង ភាពយន្ត មើលទៅលើស្ថានភាពជាក់ស្តែង ដើម្បីអនុញ្ញា តឲ្យបើកដំណើរការឡើងវិញ ក្នុងអំឡុងខែសីហានេះ។
លោកបានបន្តទៀតថា ជាគោលការណ៍រាជរដ្ឋាភិបាលបានអនុញ្ញាតហើយ ប៉ុន្តែគ្រប់រោងភាពយន្តទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិ បាល ស្តីពីវិធានការការពារជំងឺកូវីដ១៩។
នៅពេលដែលមានការត្រួតពិនិត្យ ហើយ រោងភាពយន្តទាំងអស់នោះ អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលត្រឹមត្រូវហើយនោះ គឺក្រសួងនឹងអនុញ្ញាតឲ្យបើកដំណើរការរោងភាពយន្តទាំងអស់នោះវិញហើយ ៕
វណ្ណា