
(ខេត្តកំពត,ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០)៖អាជ្ញាធរខេត្តកំពតមានឯកឧត្តមជាវតាយអភិបាលខេត្តកំពតអមដំណើរដោយលោកនាក់សុវណ្ណារីអភិបាលស្រុកទឹកឈូក្នុងនោះមានលោកលាងរឿនសុធីអភិបាលក្រុងកំពតរួមទាំងមន្ត្រីមកពីមន្ទីរផ្សេងៗបានចុះពិនិត្យមើលស្ថានភាពទឹកភ្លៀងជោរជន់នៅតាមដងព្រែកកំពង់បាយនិងនៅតាមបណ្ដាឃុំផ្សេងៗទៀតកាលពីព្រឹកថ្ងៃទី4សីហា2020។
លោកចាន់ វណ្ណាប្រធានមន្ទីរធនធានទឹកនិងឧត្តមនិយមខេត្តកំពតបានប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី4ខែសីហានេះថាដោយសាតែភ្លៀងប៉ុន្មានថ្ងៃនេះជាប់ៗគ្នាអាជ្ញាធរខេត្តកំពតបានពិនិត្យមើលស្ថានភាពទឹកនៅតាមដងព្រែកកំពង់បាយក្នុងក្រុងកំពតកាលពីរសៀលថ្ងៃទី2ខែសីហា2020និងចុះពិនិត្យបន្តកាលពីថ្ងៃទី4ខែសីហានេះបន្តទៀត។
លោកចាន់ វណ្ណា បាននិយាយប្រាប់បន្តថានៅទំនប់វារីអគ្គិសនីកំចាយទឹកឡើងតែមិនទាន់ដល់កំរិតប្រកាសអាសន្នទេប៉ុន្តែអាជ្ញាធរខេត្តត្រៀមអន្តរាគមន៍-បើសិនជាភ្លៀងធ្លាក់បន្តទឹកនៅទំនប់វ៉ារីអគ្គិសនីឡើងដល់កំពស់150ម៉ែត្រខាងវ៉ារីអគ្គិសនីកំចាយគេនិងប្រាប់មកអាជ្ញាធរខេត្តហើយ។លោកចាន់
វណ្ណា បានប្រាប់បន្តថាថ្ងៃនេះខាងវ៉ារីអគ្គិសនីបានជូនដំណឹងមកអាជ្ញាធរខេត្តហើយថាទឹកឡើងកំពស់146ម៉ែត្រហើយតែបើឡើងដល់150ម៉ែត្រគេនិងបើកភ្លាម។
លោកលាង រឿងសុធី អភិបាលក្រុងកំពត បានថ្លែងប្រាប់អោយដឹងនៅព្រឹកថ្ងៃទី4ខែសីហាថាខាងវ៉ារីអគ្គិសនីមិនអាចបើកទឹកដូចមុនៗបានទៀតទេព្រោះខេត្តយើងបានរៀបចំគណកម្មការមួយហើយ។ស្ថានភាពទឹកខ្លាំងត្រូវតែប្រកាសអាសន្នប្រាប់អោយខេត្តរៀបចំអន្តរាគមន៍។លោក លាង រឿងសុធី និយាយប្រាប់ថាររហូតមកដល់ថ្ងៃទី4ខែសីហានេះស្ថានភាពទឹកនៅក្រុងកំពតមិនទាន់អីទេប៉ុន្តែ,អាជ្ញាធរនៅតែបារម្មណ៍និងត្រៀមចាំអន្តរាគមន៍។
លោកនាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបាននិយាយប្រាប់អោយដឹងថានៅព្រឹកថ្ងៃ ទី4ខែសីហានេះ ឯកឧត្តមជាវតាយអភិបាលខេត្តបានចុះពិនិត្យមើលស្ថានភាពទឹកនៅឃុំកំពង់គ្រែងនិងឃុំត្រពាំងធំ និងសង្កាត់ក្រាំងអំពិលក្នុងក្រុងកំពត ដោយសាតែភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃអាចបង្កជាជំនន់ទឹកភ្លៀងដូចឆ្នាំមុនបាន៕
ដោយ៖កែវ ឆាត (កែសម្រួលដោយ មណ្ឌល កែវ)
អាជ្ញាធរខេត្តកំពតចុះពិនិត្យមើលស្ថានភាពទឹក-កុំអោយមានជន់លិចដូចពីឆ្នាំមុន(ខេត្តកំពត,ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០)៖អាជ្ញាធរខេត្តកំពតមានឯកឧត្តមជាវតាយអភិបាលខេត្តកំពតអមដំណើរដោយលោកនាក់សុវណ្ណារីអភិបាលស្រុកទឹកឈូក្នុងនោះមានលោកលាងរឿនសុធីអភិបាលក្រុងកំពតរួមទាំងមន្ត្រីមកពីមន្ទីរផ្សេងៗបានចុះពិនិត្យមើលស្ថានភាពទឹកភ្លៀងជោរជន់នៅតាមដងព្រែកកំពង់បាយនិងនៅតាមបណ្ដាឃុំផ្សេងៗទៀតកាលពីព្រឹកថ្ងៃទី4សីហា2020។លោកចាន់ វណ្ណាប្រធានមន្ទីរធនធានទឹកនិងឧត្តមនិយមខេត្តកំពតបានប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី4ខែសីហានេះថាដោយសាតែភ្លៀងប៉ុន្មានថ្ងៃនេះជាប់ៗគ្នាអាជ្ញាធរខេត្តកំពតបានពិនិត្យមើលស្ថានភាពទឹកនៅតាមដងព្រែកកំពង់បាយក្នុងក្រុងកំពតកាលពីរសៀលថ្ងៃទី2ខែសីហា2020និងចុះពិនិត្យបន្តកាលពីថ្ងៃទី4ខែសីហានេះបន្តទៀត។លោកចាន់ វណ្ណា បាននិយាយប្រាប់បន្តថានៅទំនប់វារីអគ្គិសនីកំចាយទឹកឡើងតែមិនទាន់ដល់កំរិតប្រកាសអាសន្នទេប៉ុន្តែអាជ្ញាធរខេត្តត្រៀមអន្តរាគមន៍-បើសិនជាភ្លៀងធ្លាក់បន្តទឹកនៅទំនប់វ៉ារីអគ្គិសនីឡើងដល់កំពស់150ម៉ែត្រខាងវ៉ារីអគ្គិសនីកំចាយគេនិងប្រាប់មកអាជ្ញាធរខេត្តហើយ។លោកចាន់វណ្ណា បានប្រាប់បន្តថាថ្ងៃនេះខាងវ៉ារីអគ្គិសនីបានជូនដំណឹងមកអាជ្ញាធរខេត្តហើយថាទឹកឡើងកំពស់146ម៉ែត្រហើយតែបើឡើងដល់150ម៉ែត្រគេនិងបើកភ្លាម។លោកលាង រឿងសុធី អភិបាលក្រុងកំពត បានថ្លែងប្រាប់អោយដឹងនៅព្រឹកថ្ងៃទី4ខែសីហាថាខាងវ៉ារីអគ្គិសនីមិនអាចបើកទឹកដូចមុនៗបានទៀតទេព្រោះខេត្តយើងបានរៀបចំគណកម្មការមួយហើយ។ស្ថានភាពទឹកខ្លាំងត្រូវតែប្រកាសអាសន្នប្រាប់អោយខេត្តរៀបចំអន្តរាគមន៍។លោក លាង រឿងសុធី និយាយប្រាប់ថាររហូតមកដល់ថ្ងៃទី4ខែសីហានេះស្ថានភាពទឹកនៅក្រុងកំពតមិនទាន់អីទេប៉ុន្តែ,អាជ្ញាធរនៅតែបារម្មណ៍និងត្រៀមចាំអន្តរាគមន៍។លោកនាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូបាននិយាយប្រាប់អោយដឹងថានៅព្រឹកថ្ងៃ ទី4ខែសីហានេះ ឯកឧត្តមជាវតាយអភិបាលខេត្តបានចុះពិនិត្យមើលស្ថានភាពទឹកនៅឃុំកំពង់គ្រែងនិងឃុំត្រពាំងធំ និងសង្កាត់ក្រាំងអំពិលក្នុងក្រុងកំពត ដោយសាតែភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃអាចបង្កជាជំនន់ទឹកភ្លៀងដូចឆ្នាំមុនបាន៕ដោយ៖កែវ ឆាត (កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Tuesday, 4 August 2020