
(ខេត្តកណ្តាល,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានចុះពិនិត្យសិក្សាលើការដាំដុះបន្លែ របស់សហគមន៍បន្លែបៃតង ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីជម្រុញការផលិត និងផ្គត់ផ្គង់បន្លែដែលមានគុណភាពលើទីផ្សារអោយបន្លែមានសុវត្ថិភាព។ក្នុងឱកាសចុះពិនិត្យមើលបន្លែគ្រប់មុខនោះឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បាន លើកទឹកចិត្តដល់កសិរ ក្នុងការដាំដុះបន្លែជាលក្ខណៈគ្រួសារដើម្បីបង្កើនជីវភាព ហើយបន្លែ ធម្មជាតិទាំងនេះអាចនាំយកទៅលក់នៅលើទីផ្សារ ក្នុងភូមិ ឃុំ ស្រុក ថែមទៀតផង ព្រោះបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នក ហូប និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។
ឯកឧត្តម អភិបាលរងខេត្ត សង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលនាំគ្នាបន្តការដាំដុះបន្លែផ្លែឈើដែលមានសុវត្ថិភាពកាន់តែផុលផុសនាពេលខាងមុខ។ឯកឧត្តម ក៏បាន ធ្វើការណែនាំប្រជាកសិករទាំងនោះត្រូវ យកចិត្តទុកដាក់ក្នុងការ ដាំដុះ និងថែទាំបន្លែគ្មានជាតិគីមីនេះអោយបានល្អ ប្រសិនបើមានការខ្វះខាតនូវ លក្ខណៈបច្ចេកទេសដាំ ដុះណាមួយ មន្ត្រីកសិកម្ម នឹងជួយជាទីប្រឹក្សាផ្តល់ យោបល់បន្ថែមអំពីលក្ខណៈ ដាំដុះ តាមបច្ចេកទេសថ្មីទទួលបានផលច្រើននិងគ្មានជាតិគីមី។
ឯកឧត្តម បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមសាទរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាព សម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមាន សុភមង្គល។
ឯកឧត្តមបានបន្ថែមថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើត ចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញដែលបង្ក លក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកប ដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ៕
ដោយ៖ ដាំ ជា (កែសម្រួលដោយ មណ្ឌល កែវ)
អភិបាលរងខេត្តកណ្តាលជម្រុញឲ្យកសិករ ដាំដុះបន្លែបៃតងដែល មានសុវត្ថិភាពផ្នែកសុខភាពនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល(ខេត្តកណ្តាល,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានចុះពិនិត្យសិក្សាលើការដាំដុះបន្លែ របស់សហគមន៍បន្លែបៃតង ក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីជម្រុញការផលិត និងផ្គត់ផ្គង់បន្លែដែលមានគុណភាពលើទីផ្សារអោយបន្លែមានសុវត្ថិភាព។ក្នុងឱកាសចុះពិនិត្យមើលបន្លែគ្រប់មុខនោះឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បាន លើកទឹកចិត្តដល់កសិរ ក្នុងការដាំដុះបន្លែជាលក្ខណៈគ្រួសារដើម្បីបង្កើនជីវភាព ហើយបន្លែ ធម្មជាតិទាំងនេះអាចនាំយកទៅលក់នៅលើទីផ្សារ ក្នុងភូមិ ឃុំ ស្រុក ថែមទៀតផង ព្រោះបន្លែទាំងនេះគ្មានជាតិគីមី ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នក ហូប និងម្យ៉ាងទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។ ឯកឧត្តម អភិបាលរងខេត្ត សង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តកណ្តាលនាំគ្នាបន្តការដាំដុះបន្លែផ្លែឈើដែលមានសុវត្ថិភាពកាន់តែផុលផុសនាពេលខាងមុខ។ឯកឧត្តម ក៏បាន ធ្វើការណែនាំប្រជាកសិករទាំងនោះត្រូវ យកចិត្តទុកដាក់ក្នុងការ ដាំដុះ និងថែទាំបន្លែគ្មានជាតិគីមីនេះអោយបានល្អ ប្រសិនបើមានការខ្វះខាតនូវ លក្ខណៈបច្ចេកទេសដាំ ដុះណាមួយ មន្ត្រីកសិកម្ម នឹងជួយជាទីប្រឹក្សាផ្តល់ យោបល់បន្ថែមអំពីលក្ខណៈ ដាំដុះ តាមបច្ចេកទេសថ្មីទទួលបានផលច្រើននិងគ្មានជាតិគីមី។ឯកឧត្តម បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមសាទរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ គឺផលដំណាំ ប្រាក់ចំណូល ការជួបជុំ និងសុភមង្គលក្នុងគ្រួសារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាព សម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត និងមាន សុភមង្គល។ ឯកឧត្តមបានបន្ថែមថា ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើត ចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងនយោបាយពេញលេញដែលបង្ក លក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកប ដោយភាពសុខដុមរមនា ប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ៕ដោយ៖ ដាំ ជា (កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 5 August 2020