
កំពង់ស្ពឺ ៖ ក្រុមមុខសញ្ញាសង្ស័យចំនួន៤នាក់មានស្រីប្រុស រួមជាមួយវត្ថុតាងមួយចំនួននិងម្សៅក្រាមពណ៌សថ្លាសង្ស័យ គ្រឿងញៀន១២កញ្ចប់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តធ្វើការឃាត់ខ្លួន ខណៈ ដែលក្រុមជនសង្ស័យខាងលើកំពុងប្រមូលផ្តុំគ្នានៅក្នុងផ្ទះមួយកន្លែងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្តបាននិយាយអោយដឹងថាក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះទី០១ពៅ សុខជា ហៅពេជ្រ ភេទស្រីអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជា សង្សាមុខសញ្ញាឈ្មោះ មឺន សុខមាន ទី០២ឈ្មោះ ពេជ្រ ចំណាប់ ហៅណាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុង ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុក ភ្នំស្រូច ខេត្តកំពង់ស្ពឺ ។
ក្រោយឃាត់ខ្លួនដកហូត ម៉ូតូម៉ាកវ៉េវចំនួន]១គ្រឿង ម្សៅពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន១២កញ្ចប់ សោររាង អក្សរL ចំនួន០១ ទូរស័ព្ទដៃចំនួន០២គ្រឿង កូនពូថៅចំនួន១ផងដែរ ទី០៣ឈ្មោះ.ហង្ស ចំរើន ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរប្រធានសហជីពចំរើនកម្មកររស់ នៅក្នុង ភូមិរលាំងសង្កែ សង្កាត់សុពណ៌ទេព ក្រុងច្បារមន ដកហូតទូរស័ព្ទ សាំសុង ស៊េរីចាស់ចំនួន ០១គ្រឿង និងទី០៤ឈ្មោះ.ហេង ចរិយា ហៅយ៉ា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាសង្សារបស់នាង ពេជ្រ ចំណាប់ ផ្ទះនៅក្រោយសាលាបាក់ទូក ខណ្ធ៧មករា រាជធានី ភ្នំពេញ។
នគរបាលខេត្តបានបន្ថែមទៀតថា នៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើនេះគឺកម្លាំងជំនាញបានធ្វើការ ស្រាវជ្រាវតាមដានមុខសញ្ញានេះជាយូរណាស់មកហើយ លុះរហូតដល់ពេលឃាត់ខ្លួន គឺកម្លាំងជំនាញសម្ងាត់បាន រាយការណ៍មកថាក្រុមជនសង្ស័យកំពុងតែនៅប្រមូលផ្តុំគ្នានៅក្នុងផ្ទះរបស់ឈ្មោះ ពេជ្រ ចំណាប់នៅក្នុង ភូមិអន្លង់ថ្លឺង ឃុំមហាសាំង ស្រុកភ្នំស្រួច ។
បន្ទាប់មកកម្លាំងជំនាញបានធ្វើការឡោមពទ្ធ័ឃាត់ខ្លួនបានចំនួន០៤នាក់រួមជាមួយវត្ថុតាងមួយចំនួននិងគ្រឿងញៀនចំនួន១២កញ្ចប់ រួចកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ អ៊ុ ណូន