
ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ ជរាក្រីក្រនៅតាមសហគមន៍ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ទទួលបានអំណោយអាជ្ញាធរខេត្តសៀមរាប ដោះស្រាយការលំបាក។
លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋា ភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើសុខទុក្ខ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រក្នុងសហគមន៍ សមតាមទិសស្លោក «មិនទុកប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារ » ។
រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ដែលមន្ទីតសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្ត បានសហការជាមួរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកទាំងពីរ ដើម្បីរៀបចំនូវកម្មវិធីផ្ដល់អំណោ យជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងឆ្នាំ២០២០ នេះ ។
សូមញ្ជាក់ អំណោយរបស់រាជរដ្ឋាភិបាលចែកជូនបងប្អូនរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងស្រុកចំនួនពីរ គឺស្រុក ប្រាសាទបាគង និងស្រុកជីក្រែង សម្រាប់ស្រុកប្រាសាទ បាគង មានគ្រួសារចំនួន ១១៥គ្រួសារ ស្រុកជីក្រែងសរុបចំនួន ១៩៥គ្រួសារ ដោយក្នុង មួយគ្រួសារទទួល បានអង្ករចំនួន ២០គីឡូក្រាម មីម៉ាម៉ា ០១កេស ប៊ីចេង ២.៥គីឡូ ក្រាមទឹកស៊ីអ៊ីវ ០១យួរ និងត្រីខកំប៉ុង ០១ យួរ៕
វណ្ណា