
ភ្នំពេញ៖ រយៈពេល៩ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែសីហា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សមត្ថកិច្ចរកឃើញ និងផាកពិន័យមធ្យោបាយល្មើសសរុបចំនួន ៧,៨៩៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥,៨០៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល៩ថ្ងៃ នៃខែសីហានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៩១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦៥៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ៕
ប្រភពពីនគរបាលជាតិ
សំ វណ្ណា