
នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប។
អាជ្ញាធរខេត្តសៀមរាបឲ្យដឹងថា រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងសាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហម ក្នុងការកៀរគរថវិកា សម្រាប់សកម្មភាពកិច្ចការមនុស្សធម៌ ដោយកម្មវិធីជិះកង់មានរយៈពេល ៣ ថ្ងៃ គឺធ្វើឡើងនៅថ្ងៃទី ១៦ ១៨ ២១ សីហា ឆ្នាំ២០២០ ។
ជាមួយនឹងកម្មវិធីខាងលើនេះ ប្រសិនបើបងប្អូនមានបំណងចង់ចូលរួមកម្មវិធីជិះកង់អាចទិញសំបុត្រចូលរួមបាននៅទីតាំងមាត់ស្ទឹងសៀមរាប ទល់មុខមន្ទីរគណបក្សខេត្ ត(វេទិកាអុំទូក) ក្រុមហ៊ុន Cambodia Cycling ហាងលក់កង់ អាំង គឹមសាន ឬទំនាក់ទំនងលេខទូរស័ព្ទ ០៨៧ ៧៧១ ៧០០ ០៨៥/៧៦៩ ៤៤៥៕