ថ្ងៃ ពុធ ទី២៣ ខែ កញ្ញា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • គណ:កម្មការអន្តរក្រសួងបានចុះសិក្សា និងពិនិត្យស្ថានភាពផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប នៅគ្រោងនឹងធ្វើការស្ថាបនានៅពេលខាងមុខ ក្រុមការងាររបស់គណ: កម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងគណ:ប្រតិភូអន្តរ ក្រសួងអមដំណើរ ថ្នាក់ដឹក នាំខេត្ត បានចុះសិក្សា ពិនិត្យស្ថានភាពផ្លូវ និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដែលការ អនុវត្តគម្រោងនេះ គឺជាផែនការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រកាសផ្តល់ថវិកា១៥០លានដុល្លារ សម្រាប់ស្ថាបនាផ្លូវចំនួន ៣៨ ខ្សែ។ ជាមួយនឹងការអនុវត្តផ្លូវទាំង ៣៨ខ្សែនេះ រដ្ឋបាលខេត្តសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅលើផ្លូវទាំង៣៨ខ្សែនេះសូមចូលរួមសហការឱ្យបានល្អជាមួយនឹងក្រុមការងារ ដើម្បីអនុវត្តគម្រោងទាំងនេះឱ្យទទួលបានជោគជ័យទៅតាមការគ្រោងទុក។ ម្យ៉ាងទៀត គម្រោងនេះនឹងធ្វើឱ្យក្រុងសៀមរាបមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ហើយក៏ជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើនកុះករ។ អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការជាមួយក្រុមការងារឱ្យបានស្អិតរមួត និងទទួលបានជោគជ័យសម្រាប់ក្រុងសៀមរាបដែលជាក្រុងប្រវត្តិសាស្ត្រពីបុរាណ។
  • នាយករដ្ឋមន្ត្រីកម្ពុជា៖ ការប្រជែងគ្នារវាងមហាអំណាច បង្ករាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ការប្រកួតប្រជែងរវាងមហាអំណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិ ស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការជ្រើស រើសយកឯករាជ្យ និងអធិបតេយ្យ ជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើសរើសដៃគូមិត្តភាព ដើម្បីសន្តិ ភាព និងការអភិវឌ្ឍ។ ការថ្លែងនេះធ្វើឡើងនៅក្នុងឱកាសថ្ងៃខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍តែងត្រូវបានបែ្រក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្មចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ច ការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សិទ្ធិទទួលបានសន្តិភាព សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ ទីជម្រក និងការងារជាដើម។ នេះគឺជាមូលហេតុមួយដែលចូលរួមចំណែកក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ច ប្រឹងប្រែងស្តារ និងអភិវឌ្ឍជាតិរបស់ប្រទេសក្រីក្រពិសេស តាមរយៈការធ្វើនយោបាយូបនីយកម្មលើបញ្ហាសិទ្ធិមនុស្ស បម្រើឲ្យរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន។ សម្តេចតេជោ កត់សំគាល់ថា ការប្រកួតប្រជែងរវាងមហាអំ ណាច បានបង្កជាការរាំងខ្ទប់ដល់សិទ្ធិស្វ័យសម្រេចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការជ្រើសរើសយកឯករាជ្យ និងអធិបតេយ្យជាមាគ៌ាសម្រាប់ការអភិវឌ្ឍ ក៏ដូចជាក្នុងការជ្រើសរើសដៃគូមិត្តភាពដើម្បីសន្តិ ភាព និងការអភិវឌ្ឍ។ សម្តេចតេជោ យល់ឃើញថា នេះគឺជាឧបសគ្គពិតប្រាកដ ដ៏ចម្បងមួយរបស់ប្រ ទេសកំពុងអភិវឌ្ឍ ន៍ […]
  • ក្រសួងបរិស្ថាន និង USAID សម្ពោធជាផ្លូវការ យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងអ្នកស្រី Veena Reddy នាយិកាបេសកកម្ម នៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីពិធី សម្ពោធជាផ្លូវការយុទ្ធនាការ ការពារព្រៃឡង់ តាមរយៈការទំនាក់ ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ដែលសហការ រៀបចំដោយក្រសួងបរិស្ថាន និងUSAID នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ។
  • ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរាប្រមូលទឹកស្ដុកទុកមិនឱ្យជន់លិចរមណីយដ្ឋានអង្គរនាអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលរបស់ព្យុះនូល ប្រទេសកម្ពុជា បានរងនូវឥទ្ធិពលពីព្យុះនូលចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតំបន់ខ្លះ មានជំនន់ទឹកភ្លៀងទៀតផង។ ខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលនៃព្យុះនេះដោយទទួលបាននូវទឹកភ្លៀងដ៏ច្រើនដែរ។ ដូច្នេះដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងក្នុងការចាត់ចែងគ្រប់គ្រងទឹកទាំងនោះ ដើម្បីបញ្ជៀសមិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាប ដោយ សារឥទ្ធិពលនៃព្យុះនូល។ ម្យ៉ាងទៀត ដោយរដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់យឺតយ៉ាវហើយមានបរិមាណតិចតួចធ្វើអោយការប្រមូលទឹកចូលក្នុងអាងស្តុកមានការលំបាក ហើយក៏ជាការព្រួយបារម្ភដ៏ធំសំរាប់ការផ្គត់ផ្គង់ទឹកនៅរដូវប្រាំងដល់កិច្ចការអភិរក្សប្រាសាទ ទឹកស្អាតនិងស្រោចស្រពកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ។ ក្រុមអ្នកជំនាញទឹកនៃនាយកដ្ឋានគ្រប់គ្រងទឹកអាជ្ញាធរជាតិអប្សរា ឆ្លៀតពេលមានទឹកភ្លៀងដ៏ច្រើននេះ បានធ្វើការចាត់ ចែង និងប្រមូលទឹកភ្លៀងទាំងនោះតាមប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបញ្ចូនទៅរក្សាក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត៕ វណ្ណា ប្រភពពីអាជ្ញាធរជាតិអប្សរា
  • ចៃកា បន្តជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឲ្យកាន់តែមានភាពប្រកួតប្រជែង ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃអង្គារនេះ បានទទួលជួបលោកស្រី MIYAHARA Ai ជាអនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជជែកពីក្នុងការអភិវឌ្ឍវិស័យកសិកម្មដែលកំពុងអនុវត្ត។ លោកស្រី បានថ្លែងថា JICA កំពុងអនុវត្តគម្រោងចំនួន៣ សម្រាប់ជំរុញលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ ក្នុងនោះគឺទី១ គម្រោងស្តីពី “ការផលិតពូជស្រូវ” ដែលសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម គម្រោងទី២ ៖ “ការប្រើប្រាស់ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត” និងគម្រោងទី៣ “ការការពារ និងអភិរក្សបរិស្ថាន” ដែលសហការអនុវត្តជា មួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម អរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន។ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរមានជាអាទិ៍៖ ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វ ផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ ជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ ។ ថ្មីៗនេះចៃកា […]
  • កងពលធំអន្តរាគមន៍លេខ២ បានប្រគល់ថវិកាជាង៣០០ លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ ខេត្តសៀម រាប សៀមរាប៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានប្រគល់ថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័ន ទី៧ ខេត្តសៀមរាបចំនួន៣២១,០៣៥,០០០រៀល។ ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍ថានេះជាលើកទី២ ហើយដែលកងពលធំអន្តរាគមន៍លេខ២ បាននាំយកនូវថវិកាដែលបានមកពីការស័្មគ្រចិត្តចូលរួមវិភាគទានរបស់នាយទាហាន ពលទាហាន ដែលស្របនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែរបានថ្លែងក្នុងពិធីសម្ពោធអោយដំណើរការជាផ្លូវការនៃ មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ លោកមេបញ្ជាការ ក៏បានធ្វើការកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចលើការងារមនុស្សធម៌បានយ៉ាងល្អដើម្បីជួយសង្គ្រោះអាយុជីវិតកុមារនៅកម្ពុជា ហើយការងារដ៏វិសេសវិសាលនេះត្រូវបានប្រជាពលរដ្ឋផ្ដល់ការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ គួរជម្រាបជូនថា គិតមកដល់ពេលនេះ ថវិកាមូលនិធិគន្ធ បុប្ផាកម្ពុជា ដែលបានមកពីការស័្មគ្រចិត្តចូលរួមវិភាគទានរបស់នាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមន៍លេខ២ សរុបមាចំនួន៥៦៦,១១០,០០០រៀល ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ខេត្តសៀម រាប៕
  • អភិបាលខេត្តកំពត ប្រាប់មន្ត្រីរដ្ឋបាលខេត្តអភិវឌ្ឍសមត្ថ ភាពព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រក ចេញចូលតែមួយ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពត។ អភិបាលខេត្តកំពត ប្រាប់មន្ត្រីឲ្យអភិវឌ្ឍសមត្ថភាពព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលដល់ប្រជាពលរដ្ឋ។ ឯ.ឧ មានប្រសាសន៍ថា ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ផ្តល់អត្ថប្រយោជន៍ និងពន្លឿនការផ្តល់សេវា កាត់បន្ថយពេលវេលា ងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យតាមអនឡាញ ដែលអាចអនុញ្ញាតឲ្យរាជធានី ខេត្ត ធ្វើការកត់ត្រាសេវា គ្រប់គ្រងចំណូល តាមដានចរន្តការឯកសារ និងផ្តល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំខេត្ត ក្នុងការពិនិត្យមើលវឌ្ឍនភាពនៃការផ្តល់សេវា ជាពិសេសអ្នកស្នើសុំសេវា ក៏អាចតាមដានពិនិត្យមើលចរន្តការឯកសាររបស់ខ្លួនបានផងដែរ។ ឯកឧត្តម បានក្រើនរំលឹកដល់អង្គភាពច្រកចេញតែមួយ ត្រូវពង្រឹងរបៀបរបបបំពេញការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រី ធ្វើយ៉ាងណាផ្តល់សេវាឲ្យបានល្អប្រសើ ជូនប្រជាពលរដ្ឋ។ លើសពីនេះ មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តចរឹតពីមន្ត្រី មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកប ដោយភាពស្មោះត្រង់ ដោយផ្តោតសំខាន់ទៅលើគោលការ ណ៍៥ចំណុចដែលជាគ្រឹះក្នុងការផ្តល់សេវា គឺសាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លា ភាព៕
  • សម្តេចពិជ័យសេនាអះអាងថា ការអភិវឌ្ឍមូលដ្ឋានកងទ័ព ជើងទឹករាមសំរាប់ប្រើប្រាស់តែកងទ័ពជើងទឹកកម្ពុជាសុទ្ធ សាធ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ប៉ាទ្រីក មូហ្វ៊ី ( W.patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា​ កន្លងទៅនេះ នៅវិមានមិត្តភាពនាទីស្តីការគណៈរដ្ឋមន្ត្រី។ សម្តេចពិជ័យសេនាទៀ បាញ់ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលរយៈពេលកន្លងមកបានជួយហ្វឹក ហ្វឺនដល់កងទព័កម្ពុជាដូចជាវិស័យដោះមីន សន្តិសុខលំហរសមុទ្រ សង្គ្រោះ​គ្រោះ​ហន្តរាយ និង ជំនាញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សម្តេចពិជ័យ​សេនា​បានបញ្ជាក់ថា ៖ នៅក្នុងឆ្នាំ២០០៩-២០១០ សហរដ្ឋ អាមេ រិកបានជួយសាងសង់សាលាហ្វឹកហ្វឺនរក្សាសន្តិភាព ACO នៅខេត្តកំពង់ស្ពឺ ព្រមទាំងបានផ្តល់នៅសម្ភារៈមួយ ចំនួនទៀតនិងជួយគាំទ្រឲ្យកម្ពុជាធ្វើជាម្ចាស់​ផ្ទះក្នុងលំហាត់ហ្វឹកហ្វឺន GPOI ឆ្មាំអង្គរ ២០១០ ។ តាមរយះលំហាត់ហ្វឹកហ្វឺន GPOI នេះ បានធ្វើអោយ​កងទ័ពកម្ពុជាចេញទៅបំពេញបេសសកម្មរក្សាសន្តិភាពនៅបរទេសកាន់តែមានការកើនឡើង ។ សម្តេចពិជ័យសេនាបានបញ្ជាក់បន្ថែមថា ៖ជោគជ័យនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជាគឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្ររបស់សហរដ្ឋអាមេរិក ។ ប៉ុន្តែជាចុងក្រោយទំនាក់ទំនងទ្វេភាគីរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា អាមេរិកមានការរអាក់រអួលដោយសារព្រឹត្តការណ៍នយោបាយ ជាពិសេសការប្រឈមនឹងវិបត្តិជំងឺកូវីដ-19 ។ ឯកឧត្តម.ប៉ាទ្រីក មូហ្វ៊ី (W.patrick Murphy) […]
  • នារសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) តាមរយៈវីដេអូ នារសៀលថ្ងៃទី២២ ខែកញ្ញា​ នេះ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីផលប៉ះពាល់លើការអភិវឌ្ឍប្រកបដោយចីរភាព​ឆ្នាំ​២០២០​ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) តាម​ប្រព័ន្ធ​ឌី​ជីតា​ល់ (Digital) នៅ​ទីស្តីការនាយករដ្ឋមន្ត្រីនៃវិមានសន្តិភាព។ ​វិបត្តិ​កូ​វីដ​-១៩ បាន​បង្ក​ការបំផ្លិចបំផ្លាញ​ដល់​សង្គម​និង​សេដ្ឋកិច្ច​និង​ជា​ឧបសគ្គ​ធំ​មួយ​ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​ឆ្នាំ២០៣០ របស់​អង្គការសហប្រជាជាតិ​ការដាក់ពិភពលោក​ឱ្យ​ដើរ​លើផ្លូវ​នៃ​កំណើន​ប្រកបដោយ​ចីរភាព​ សមភាព។នៅក្នុង​បរិបទ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្តីពី​ផលប៉ះពាល់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​និង​និរន្ត​រភាព​ពេញលេញ​។​ គួរជម្រាបថា វេទិកាសេដ្ឋកិច្ចពិភពលោក (WEF)​នឹង​កោះប្រជុំ​មេដឹកនាំ​រដ្ឋាភិបាល ​អង្គ​ការអន្តរជាតិ និងសង្គម​ស៊ីវិល ​រួមជាមួយ​ក្រុម​អ្នកជំនាញ​ដើម្បី​ផ្តួចផ្តើម​,​បង្កើនល្បឿន​និង​ពង្រីក​ដំណោះស្រាយដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​និងជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ៕
  • អត្រាប្ដូរប្រាក់នៅថ្ងៃនេះ ១ដុល្លារអាមេរិកស្មើនឹង ៤ ០៨៥,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៨៥,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨២៩,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ២៦២,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៦៨,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ០៨៦,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤៨៥,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦០៣,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០១៥,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩២០,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៥៣,០០រៀល ; ១បាតថៃ ស្មើ ១៣១,០០រៀល […]
  • ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវប្តូរទៅជំនួសលោកឧត្តម សេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរ មានជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច។ ពិធីផ្ទេរភារកិច្ច ធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានវត្តមាន ឯកឧត្តម នាយឧត្តម សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿនមានប្រសាសន៍បន្ថែមថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលនៅចំកណ្តាលប្រទេស និងជាខេត្តសេដ្ឋកិច្ចសំខាន់ទាំងផ្នែកកសិកម្ម ឧស្សាហ៍កម្ម ជលផល ជាពិសេសក៏សំបូរទៅដោយធនធានរ៉ែធម្មជាតិផងដែរ។ ប៉ុន្តែនៅមានបញ្ហាប្រឈមខ្លះដែរ ដូចជាបញ្ហាបទល្មើសនេសាទ បទ ល្មើសព្រៃឈើ […]
  • អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ផ្សព្វផ្សាយសារសម្តេចតេជោ ថ្ងៃទិវាសន្តិភាពអន្តរជាតិដល់កងមួកខៀវកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ផ្សព្វផ្សាយសារលិខិត ដែលមានខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទិវាសន្តិភាពអន្តរជាតិ ជូនដល់កងកម្លាំងមួកខៀវកម្ពុជាកំពង់បំពេញបេសកកម្មសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល។ «សម្តេចតេជោ ហ៊ុន សែន គូសរំលេចថា មនុស្សគ្រប់រូបត្រូវការសន្តិភាព លើកលែងតែភេរវករប៉ុណ្ណោះចង់បំផ្លាញសន្តិភាព» «ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែ កញ្ញា» ជាទិវាប្រវត្តិសាស្ត្រដ៏វិសេសវិសាល ដែលមហាសន្និបាទអង្គការសហប្រជាជាតិលើកទី៥៥ និងប្រទេសសមាជិកទាំងអស់បានអនុម័តជាឯកច្ឆន្ធ ដោយកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាទិវាសន្តិភាពប្រចាំឆ្នាំដើម្បីឧទ្ទិសដល់ការបញ្ឈប់រាល់អារិភាព និងពង្រឹងឧត្តមគតិសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនទាំងអស់នៅក្នុងពិភពលោក។ ទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០នេះ ប្រារព្ធឡើងក្រោមមូលបទ «ការកសាងសន្តិភាពជាមួយគ្នា»។
  • ឯ.ឧ ហ៊ុន ម៉ានី ចុះត្រួតពិនិត្យិត្យ និង​សិក្សា​បទ​ពិសោធន៍​អំពី​ដំណើរ​ការ​ឡើង​វិញ​ក្នុង​ដំណាក់​កាល​ទី​២ នៅ​វិទ្យាល័យ​បាក់​ទូក រាជធានី​ភ្នំពេញ៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​គណៈកម្មការ​អប់រំ យុវជន និង​កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋ​សភា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដំណើរ​ការ​ឡើង​វិញ​ក្នុង​ដំណាក់​កាល​ទី​២ នៅ​វិទ្យាល័យ​បាក់​ទូក ដើម្បី​ពិនិត្យ និង​វាយ​តម្លៃ​ស្ថានភាព​នៃ​ការ​អនុវត្ត​ក្នុង​សាលា ដើម្បី​ធានា​បាន​ថា ការ​បើក​ដំណើរ​ការ​សាលា​រៀន​ឡើង​វិញ នេះ​ពិត​ជា​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព ស្រប​តាម​ស្តង់​ដា​សុវត្ថិភាព SOP របស់​ក្រសួង​សុខាភិបាល​ អាច​បញ្ចៀស​នូវ​ការ​ឆ្លង​រីក​រាល​ដាល​​ជំងឺ​កូវីដ-១៩។​ ឯកឧត្ដម​​បណ្ឌិត​សភាចារ្យ បាន​ថ្លែង​អំណរ​គុណ​ដល់​គណៈ​គ្រប់គ្រង​សាលា លោក​គ្រូ អ្នក​គ្រូ បុគ្គលិក​អប់រំ ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​យន្តការ​​អនាម័យ​តាម​ការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ ដែល​ការ​ចូលរួម​នេះ​ជួយ​សម្រេច​បាន​នូវ​សមិទ្ធិផល​យ៉ាង​ល្អ​ប្រសើរ។ ឯកឧត្ដម ហ៊ុន ម៉ានី បាន​មាន​ប្រសាសន៍​ថា ទោះ​បី​កន្លង​មក​កម្ពុជា មាន​ហានិភ័យ​ទាប​នៃ​ការ​រីករាល​ដាល​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​យើង​មិន​អាច​​បើក​សាលា​រៀន​ទាំង​ប្រថុយ​ប្រថាន​បាន​ឡើយ ដោយ​សុខភាព និង​អាយុ​ជីវិត​របស់​សិស្សានុសិស្ស​ ជា​កត្តា​ដ៏​ចាំ​បាច់ ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់។​​​​ ​សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​បើក​ដំណើរ​ការ​សាលារៀន​ឡើង​វិញ​ក្នុង​ដំណាក់​កាល​ទី២ ប្រកប​ដោយ​ប្រសិទ្ធភាព​ភាព សុវត្ថិភាព ដោយ​បាន​ណែនាំ​ដល់​មន្ទីរ​អប់រំ រាជធានី​ខេត្ត ការិយាល័យ​អប់រំ​ រដ្ឋបាល​​ក្រុង […]
  • សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឹក្សាធុរកិច្ចអាមេរិក កុំឲ្យបារម្ភចំពោះការវិនិយោគនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅធុរកិច្ចអាមេរិក កុំឲ្យបារម្ភចំពោះការវិនិយោគនៅកម្ពុជា ទោះបីមានវិបត្តិកូវីដ-១៩ គ្រាដែលរាជ រដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿននៃការងារកំណែទម្រង់ និងកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនធុរជនអាមេរិកថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។ នៅពេលជំងឺកូវីដ-១៩ មានភាពធូរស្រាល កម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និង ប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក បង្គុំ កសិ-ឧស្សា ហកម្ម គ្រឿង បន្លាស់ ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត។ កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះ។ សម្តេចតេជោ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងរកទីតាំងផលិតកម្មថ្មី […]
  • មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បន្ទាយមានជ័យ៖ វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កង ពលតូចថ្មើរជើងលេខ៥១ រួមទាំងថ្នាក់ដឹកនាំកងពល បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នៅ វរសេនាតូចថ្មើរជើងលេខ៥១១ លេខ៥១៣ និងលេខ៥១៤ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។   នៅក្នុងដំណើរអញ្ញើញចុះត្រួតពិនិត្យកម្លាំង ត្រៀមអន្តរា គមន៍ជួយសង្រ្គោះនេះ មានការត្រួតពិត្យ រួមមាន សម្ភារ មធ្យោបាយ និងអាវុធគ្រាប់ ដែលនេះគឺជាផែនការដែរថ្នាក់លើបានដាក់ចុះ នៅទីបញ្ជាការកងពល និងបានដាក់បទបញ្ជាស្វ័យត្រួតពិនិត្យគ្រប់បណ្តាកងឯកភាពចំណុះ។ មេបញ្ជាការកងពល បានបញ្ជាក់ឱ្យដឹងថា ស្ថិតនៅក្នុងស្ថានភាពខ្យល់ព្យុះភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀង កងកម្លាំងមានភារកិច្ចប្រចាំការត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីចល័តអន្តរាគមន៍ សហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូដ្ឋាន ក្នុងភូមិសាស្រ្តដែលអង្គភាពឈរជើង ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជួយសង្រ្គោះក្នុងគ្រោះមហន្តរាយ និងដោះស្រាយយថាហេតុផ្សេងៗ ពិសេសត្រូវត្រៀមរៀបចំផែនការ ការងារធានានិងសម្ភារ ដែលជាតម្រូវការជួយសង្រ្គោះក្នុងស្ថានភាពទឹកជំនន់រួមមាន ការ៉ុងច្រកដីទប់ទឹក ចប ប៉ែល កាំបិត ពូថៅ អាវពោង ខ្សែ កាដុងទឹក រថយន្តចល័ត និងទូក៕

យុទ្ធនាការបិទទីសត្តឃាតសុនខនៅកម្ពុជាបានចាប់ផ្ដើមជាបណ្តើរៗហើយ


សីហា ១០
០២:០៨:៣១ ល្ងាច ២០២០
  ១០៥ Views

កន្លែងសម្លាប់ឆ្កែមួយ នៅខេត្តកំពង់ធំ ត្រូវបានចុះបិទជាស្ថាពរ និងបានសង្គ្រោះសត្វឆ្កែ១៥ក្បាល ដែលគេបម្រុងនឹងសម្លាប់។

នេះជាយុទ្ធនាការបិទទីសត្តឃាតឆ្កែ (កន្លែងសម្លាប់ឆ្កែសាច់លក់) នៅកម្ពុជា ដែលត្រូវបានចាប់ផ្ដើមបិទបណ្ដើរៗហើយ។

ការបិទដោយជោគជ័យនៃទីសត្តឃាតនៅខេត្តកំពង់ធំនេះជាទីតាំងទី២​ហើយ បន្ទាប់ពីអង្គការ ហ្វ័រផរបានបិទកន្លែងផ្គត់ផ្គង់សាច់ឆ្កែធំមួយនៅចុងឆ្នាំ២០១៩កន្លងទៅ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ​ហ្វ័រផរ បានអោយដឹងថា ការបិទនេះបានកើតឡើងបន្ទាប់ពីមានការ​ហាមឃាត់ការហូបសាច់ឆ្កែដំបូងបង្អស់នៅក្នុងខេត្តសៀមរាប ព្រោះថាសត្វឆ្កែប្រមាណ ៣ លានក្បាលដែលរាប់បញ្ចូលទាំងសត្វចិញ្ចឹម ដែលត្រូវបានគេលួច និងយកទៅសម្លាប់យកសាច់នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។ អង្គការ FOUR PAWS កំពុងអំពាវនាវ ឱ្យមានការហាមឃាត់ ជាដាច់ខាតក្នុងការជួញដូរសាច់ឆ្កែ និងឆ្មាយ៉ាងសាហាវនៅទូទាំងប្រទេស​កម្ពុជា និងនៅអាស៊ីអាគ្នេយ៍ដោយសារការគំរាមកំហែងដល់សុខុមាលភាពសត្វនិងសុខភាពសាធារណៈ។


ចំពោះទីសត្តឃាតដែលទើបតែបិទទ្វារនេះ ត្រូវបានរាយការណ៍ថា បានសម្លាប់សត្វឆ្កែរហូតដល់ ៣,០០០ ក្បាលជារៀងរាល់ឆ្នាំ ដែលភាគច្រើនត្រូវបានគេជួញដូរពីខេត្តសៀមរាប និងបម្រើការជាអ្នកផ្គត់ផ្គង់សាច់ឆ្កែធំជាងគេនៅក្នុងតំបន់ ។

ដោយសារទីតាំងយុទ្ធសាស្ត្ររវាងខេត្តសៀមរាប និងភ្នំពេញ ការបិទទីសត្តឃាតនេះនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់សាច់ឆ្កែចូលខេត្តដែលនៅជិតគ្នានិងរាជធានី ហេតុដូច្នេះហើយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបរិភោគសាច់ឆ្កែនៅកម្ពុជា ។

ក្នុងកំឡុងពេលបិទទីសត្តឃាតនេះ អង្គការហ្វ័រផរ បានជួយសង្គ្រោះសត្វឆ្កែទាំង១៥ក្បាលនៅនឹងកន្លែងនិងបានដឹកពួកគេទៅកាន់អង្គការសប្បុរសធម៌ដៃគូក្នុងស្រុករបស់ខ្លួនគឺអង្គការសង្គ្រោះសត្វកម្ពុជា។

លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថា នៅអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា វាមានសន្ទុះមិនគួរឱ្យជឿនៅពាសពេញប្រទេសកម្ពុជាក្នុងការបញ្ចប់ការជួញដូរសាច់ឆ្កែហើយលោកស្រី មានអារម្មណ៍ធូរស្បើយនៅពេលឃើញកន្លែងនេះត្រូវបាន​បិទ។

សកម្មភាពនេះ មិនត្រឹមតែបានផ្លាស់ប្តូរជីវិតរបស់សត្វឆ្កែដែលត្រូវបានជួយសង្គ្រោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្កែរាប់ម៉ឺនក្បាលទៀតដែលនឹងត្រូវរួចផុតពីសេចក្តីស្លាប់ដ៏គួរឱ្យរន្ធត់ផងដែរ៕

អ៊ិច ណែត
សម្រួលដោយ សំ វណ្ណា

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)