
(ខេត្តព្រៃវែង,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖រយៈពេលជិត១ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋជាង៣០០គ្រួសារ រស់នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានលក់ដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ ក្នុងភូមិសាស្ត្រឃុំកំពង់ប្រាំង ស្រុកពារាំង អោយទៅឈ្មួញ ពុំទាន់ទទួលបានលុយគ្រប់ចំនួន។
ខណ:ដែលដីរបស់ពួកគាត់ម្នាក់ៗមានទំហំ ចាប់ពី១ហិកតាដល់៧ហិកតា។ក្នុងនោះអ្នកខ្លះទទួលបានលុយ១០% ខ្លះបាន២០% ខ្លះបាន៥០%ទៅ៦០% និងខ្លះទៀតពុំទាន់បានលុយសូម្បីតែមួយសេន។ហើយខ្លះទៀតបានត្រឹមលុយកក់បន្តិចបន្តួចតែប៉ុណ្ណោះ ស្រាប់តែខាងក្រុមហ៊ុនដាក់គ្រឿងចក្រមកលើកទំនប់យកដីពួកគាត់ទាំងអស់តែម្តង។ដោយឡែកអ្នកទទួលបានលុយគ្រប់ចំនួនគឺរក្សាភាពស្ងៀមស្ងាត់។
អាស្រ័យហេតុនេះសូមថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត សូមមានវិធានការជួយដោះស្រាយករណីនេះផង ព្រោះប្រជាពលរដ្ឋម្នាក់ៗខ្លាចអំណាចក្រុមហ៊ុនពុំហ៊ានតវ៉ាចេញមុខមាត់ទេ។
ប្រជាពលរដ្ឋឈ្មោះ ផល ផាន ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិពហ៊ារ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានអះអាងថា៖ ខ្លួនលោកផ្ទាល់ បានលក់ដីអាស្រ័យផលត្រង់ចំណុច បឹងបាយសី នៅក្រោយភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ដែលមានទំហំជិត៥ហិកតា ឱ្យទៅក្រុមហ៊ុន កាលពីខែមករា ឆ្នាំ២០២០ ដោយក្នុង១ហិកតាតម្លៃ១១.០០០$ បើសរុបបាន៥២.៨០០$ ហើយចាប់តាំងពីពេលលក់រហូតដល់បច្ចុប្បន្ន គឺរូបគាត់ទទួលបានលុយ២លើកសរុបស្មើ១១.០០០$ ហើយនៅសល់៤១.៨០០$ទៀត ក្រុមហ៊ុនមិនអោយគាត់ឡើយ។ដោយមានលេសនិងលើកពេលរហូតពី១ខែទៅ១ខែ ខណៈដីគាត់ត្រូវបានក្រុមហ៊ុនលើកទំនប់ព័ទ្ធយក តាំងពីពេលលក់ដំបូងម្ល៉េះ។
លោកបញ្ជាក់ថា៖ មិនមែនតែខ្ញុំទេ ពលរដ្ឋនៅភូមិពហ៊ារ និងភូមិខ្សុំត្បូង ជិត៤០គ្រួសារ ក៏មានវាសនាមិនខុសពីលោកដែរ។ដីគេយកអស់ ឯលុយយកមិនបាន ដល់រាយការណ៍ទៅលោកមេឃុំកំពង់ពពិល ម្ដងជាពីរដង គឺបានត្រឹមសម្រួល ឯលុយនៅតែមិនបានដដែល។
ទន្ទឹមនិងនោះពលរដ្ឋម្នាក់ៗមិនហ៊ានចេញមុខតវ៉ាទេ ព្រោះតំណាងក្រុមហ៊ុនឈ្មោះ ស៊ុម សុខមាន(ហៅថេត)ជាមនុស្សមានលុយនិងមានឥទ្ធិពលខ្លាំង។
ដែលបានលើកទំនប់ព័ទ្ធដីមុនទិញ ជាហេតុនាំឱ្យម្នាក់ៗខ្លាចក្រុមហ៊ុនរំលោភយកដីគាត់ ទើបបង្ខំចិត្តលក់ដីបឹងបាយសីតែម្ដងទៅ។
មិនតែប៉ុណ្ណោះ ក្រោយពេលលក់ដីរួចហើយ គឺពិបាកយកលុយពីក្រុមហ៊ុន បានត្រឹមនាំគ្នាកើតទុក្ខ។និយាយខ្សឹបខ្សៀវពីមួយទៅមួយ មិនហ៊ានចេញមុខទេ ហើយបើនរណាហ៊ានចេញមុខតវ៉ា គឺក្រុមហ៊ុនមិនអោយលុយឡើយ។
រីឯលោក អេង ឯម អាយុ៣៣ឆ្នាំនៅភូមិពហ៊ារ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា៖ គាត់លក់ដីនៅ(បឹងបាយសី)ចំនួន២ហិកតា ប៉ុន្តែក្រុមហ៊ុនលោក(ថេត)ឱ្យលុយតែ១ហិកតាប៉ុណ្ណោះ សល់១ហិកតាទៀត គឺលើកពេលរហូត មិនឱ្យលុយឡើយតាំងពីចុងឆ្នាំ២០១៩រហូតដល់ពេលនេះ។
ចំណែកអ្នកស្រី ចាន់ សុខឃឿន នៅភូមិពហ៊ារ បានអះអាងថា៖ គាត់លក់ដីនៅទីនោះ ទំហំជាង៦ហិកតា។
ក្រោយពេលលក់រួចក្រុមហ៊ុនបានលើកពេលរហូត ប៉ុន្តែបានអោយលុយគាត់ចំនួន៦លើក ។គឺនៅខ្វះ១២,៤៧២$ទៀត ដែលក្រុមហ៊ុនមិនព្រមអោយទាល់តែសោះ។
សូមរម្លឹកថា៖ ក្រោយផ្ទុះការរិៈគន់ពេញបណ្ដាញសង្គម រឿងក្រុមហ៊ុនលើកទំនប់ព័ទ្ធដី(បឹងបាយសី)និង(បឹងថ្លុកត្រីក្រាញ់)។ដោយបោះបង្គោលរំលោភយកដីឈ្មោះ មិន ឆាង ជាង៣ហិកតា ។
កាយផ្ដាច់ផ្លូវនិងកាយរំលោភយកដីគាត់ជិតកន្លះហិកតាបន្ថែមទៀត លើកទំនប់ខ្វាត់ខ្វែង បិទប្រព័ន្ទទឹកផងនោះ។
ស្រាប់តែលោក សាត ហ៊ាង មេឃុំកំពង់ប្រាំង បានចេញលិខបញ្ជាក់ថា៖ ផ្ទៃដី(បឹងបាយសី)ទាំងមូល មានទំហំតែ១៦០ហិកតាប៉ុណ្ណោះ ចំពោះដីបឹងថ្លុកត្រីក្រាញ់លោកមេឃុំថា៖ពុំមានការលក់ដូរទេ។
ក៏ប៉ុន្តែក្រុមពលរដ្ឋបញ្ជាក់ថា៖ ដី(បឹងបាយសី)និង(បឹងថ្លុកត្រីក្រាញ់)គឺក្រុមហ៊ុនបានទិញយកអស់ហើយ។
ពលរដ្ឋអ្នកដាំដុះនៅទីនោះអះអាងថា៖ដី(បឹងបាយសី) ទាំងនៅក្នុងតំបន់ឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង មានទំហំជាង៣០០ហិកតាឯណោះ! មិនមែនជាង១៦០ហិកតាដូចលោកមេឃុំកំពង់ប្រាំង លើកឡើងនោះទេ។
មេការក្រុមហ៊ុនឈ្មោះ(ហាន)និងឈ្មោះ(ចែម) ក៏ធ្លាប់អះអាងប្រាប់គាត់ដែរថា៖ ដីបឹងបាយសីជាង៣០០ហិកតា។
ជាមួយគ្នានោះ!លោក ថឹង សំនៀង មេឃុំកំពង់ពពិល បានបញ្ជាក់ថា៖ លោកច្បាស់ណាស់រឿងដីបឹងក្នុងមូលដ្ឋាន ។
ចំពោះ(ដីបឹងបាយសី)បើសរុបទាំង២ឃុំ គឺមានទំហំជាង៣០០ហិកតា ។
លោកបន្តថា៖ ពលរដ្ឋដែលមិនទាន់ទទួលលុយគ្រប់ ចន្លោះពី៣០ទៅ៤០គ្រួសារ គឺនៅភូមិពហ៊ារនិងខ្សុំត្បូង ឃុំកំពង់ពពិល ។
ការចេញលិខិតបញ្ជាក់របស់លោក សាត ហ៊ាង មេឃុំកំពង់ប្រាំង គឺផ្ទុយស្រឡះទៅនិងការអះអាងរបស់ពលរដ្ឋអ្នកអាស្រ័យផលជាក់ស្ដែង និងលោក ថឹង សំនៀង មេឃុំកំពង់ពពិល។
ទោះជាយ៉ាងណាក្ដី ពលរដ្ឋសូមស្នើដល់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងពាក់ព័ន្ធជាពិសេសឯ.ឧជា សុមេធី អភិបាលខេត្តព្រៃវែង សូមមេត្តាជួយរកយុត្តិធម៌អោយពួកគាត់ដោយក្ដីអនុគ្រោះ ខណៈម្នាក់ៗលក់ដីជិត១ឆ្នាំហើយមិនបានលុយគ្រប់ រីឯដីពួកគាត់ត្រូវក្រុមហ៊ុនឈូសឆាយលើកទំនប់យកគ្មានសល់៕
ដោយ៖ស៊ឹម សាន់(កែសម្រួលដោយ មណ្ឌល កែវ)
ឈ្មួញទិញដីបឹងអោយលុយមិនទាន់គ្រប់ចំនួន ប្រជាពលរដ្ឋជាង៣០០គ្រួសារ សំណូមពរអោយសម្តេចតេជោជួយអន្តរាគមន៍(ខេត្តព្រៃវែង,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖រយៈពេលជិត១ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋជាង៣០០គ្រួសារ រស់នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានលក់ដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ ក្នុងភូមិសាស្ត្រឃុំកំពង់ប្រាំង ស្រុកពារាំង អោយទៅឈ្មួញ ពុំទាន់ទទួលបានលុយគ្រប់ចំនួន។ខណ:ដែលដីរបស់ពួកគាត់ម្នាក់ៗមានទំហំ ចាប់ពី១ហិកតាដល់៧ហិកតា។ក្នុងនោះអ្នកខ្លះទទួលបានលុយ១០% ខ្លះបាន២០% ខ្លះបាន៥០%ទៅ៦០% និងខ្លះទៀតពុំទាន់បានលុយសូម្បីតែមួយសេន។ហើយខ្លះទៀតបានត្រឹមលុយកក់បន្តិចបន្តួចតែប៉ុណ្ណោះ ស្រាប់តែខាងក្រុមហ៊ុនដាក់គ្រឿងចក្រមកលើកទំនប់យកដីពួកគាត់ទាំងអស់តែម្តង។ដោយឡែកអ្នកទទួលបានលុយគ្រប់ចំនួនគឺរក្សាភាពស្ងៀមស្ងាត់។អាស្រ័យហេតុនេះសូមថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត សូមមានវិធានការជួយដោះស្រាយករណីនេះផង ព្រោះប្រជាពលរដ្ឋម្នាក់ៗខ្លាចអំណាចក្រុមហ៊ុនពុំហ៊ានតវ៉ាចេញមុខមាត់ទេ។ ប្រជាពលរដ្ឋឈ្មោះ ផល ផាន ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិពហ៊ារ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានអះអាងថា៖ ខ្លួនលោកផ្ទាល់ បានលក់ដីអាស្រ័យផលត្រង់ចំណុច បឹងបាយសី នៅក្រោយភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ដែលមានទំហំជិត៥ហិកតា ឱ្យទៅក្រុមហ៊ុន កាលពីខែមករា ឆ្នាំ២០២០ ដោយក្នុង១ហិកតាតម្លៃ១១.០០០$ បើសរុបបាន៥២.៨០០$ ហើយចាប់តាំងពីពេលលក់រហូតដល់បច្ចុប្បន្ន គឺរូបគាត់ទទួលបានលុយ២លើកសរុបស្មើ១១.០០០$ ហើយនៅសល់៤១.៨០០$ទៀត ក្រុមហ៊ុនមិនអោយគាត់ឡើយ។ដោយមានលេសនិងលើកពេលរហូតពី១ខែទៅ១ខែ ខណៈដីគាត់ត្រូវបានក្រុមហ៊ុនលើកទំនប់ព័ទ្ធយក តាំងពីពេលលក់ដំបូងម្ល៉េះ។លោកបញ្ជាក់ថា៖ មិនមែនតែខ្ញុំទេ ពលរដ្ឋនៅភូមិពហ៊ារ និងភូមិខ្សុំត្បូង ជិត៤០គ្រួសារ ក៏មានវាសនាមិនខុសពីលោកដែរ។ដីគេយកអស់ ឯលុយយកមិនបាន ដល់រាយការណ៍ទៅលោកមេឃុំកំពង់ពពិល ម្ដងជាពីរដង គឺបានត្រឹមសម្រួល ឯលុយនៅតែមិនបានដដែល។ទន្ទឹមនិងនោះពលរដ្ឋម្នាក់ៗមិនហ៊ានចេញមុខតវ៉ាទេ ព្រោះតំណាងក្រុមហ៊ុនឈ្មោះ ស៊ុម សុខមាន(ហៅថេត)ជាមនុស្សមានលុយនិងមានឥទ្ធិពលខ្លាំង។ដែលបានលើកទំនប់ព័ទ្ធដីមុនទិញ ជាហេតុនាំឱ្យម្នាក់ៗខ្លាចក្រុមហ៊ុនរំលោភយកដីគាត់ ទើបបង្ខំចិត្តលក់ដីបឹងបាយសីតែម្ដងទៅ។មិនតែប៉ុណ្ណោះ ក្រោយពេលលក់ដីរួចហើយ គឺពិបាកយកលុយពីក្រុមហ៊ុន បានត្រឹមនាំគ្នាកើតទុក្ខ។និយាយខ្សឹបខ្សៀវពីមួយទៅមួយ មិនហ៊ានចេញមុខទេ ហើយបើនរណាហ៊ានចេញមុខតវ៉ា គឺក្រុមហ៊ុនមិនអោយលុយឡើយ។រីឯលោក អេង ឯម អាយុ៣៣ឆ្នាំនៅភូមិពហ៊ារ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា៖ គាត់លក់ដីនៅ(បឹងបាយសី)ចំនួន២ហិកតា ប៉ុន្តែក្រុមហ៊ុនលោក(ថេត)ឱ្យលុយតែ១ហិកតាប៉ុណ្ណោះ សល់១ហិកតាទៀត គឺលើកពេលរហូត មិនឱ្យលុយឡើយតាំងពីចុងឆ្នាំ២០១៩រហូតដល់ពេលនេះ។ចំណែកអ្នកស្រី ចាន់ សុខឃឿន នៅភូមិពហ៊ារ បានអះអាងថា៖ គាត់លក់ដីនៅទីនោះ ទំហំជាង៦ហិកតា។ក្រោយពេលលក់រួចក្រុមហ៊ុនបានលើកពេលរហូត ប៉ុន្តែបានអោយលុយគាត់ចំនួន៦លើក ។គឺនៅខ្វះ១២,៤៧២$ទៀត ដែលក្រុមហ៊ុនមិនព្រមអោយទាល់តែសោះ។សូមរម្លឹកថា៖ ក្រោយផ្ទុះការរិៈគន់ពេញបណ្ដាញសង្គម រឿងក្រុមហ៊ុនលើកទំនប់ព័ទ្ធដី(បឹងបាយសី)និង(បឹងថ្លុកត្រីក្រាញ់)។ដោយបោះបង្គោលរំលោភយកដីឈ្មោះ មិន ឆាង ជាង៣ហិកតា ។កាយផ្ដាច់ផ្លូវនិងកាយរំលោភយកដីគាត់ជិតកន្លះហិកតាបន្ថែមទៀត លើកទំនប់ខ្វាត់ខ្វែង បិទប្រព័ន្ទទឹកផងនោះ។ ស្រាប់តែលោក សាត ហ៊ាង មេឃុំកំពង់ប្រាំង បានចេញលិខបញ្ជាក់ថា៖ ផ្ទៃដី(បឹងបាយសី)ទាំងមូល មានទំហំតែ១៦០ហិកតាប៉ុណ្ណោះ ចំពោះដីបឹងថ្លុកត្រីក្រាញ់លោកមេឃុំថា៖ពុំមានការលក់ដូរទេ។ក៏ប៉ុន្តែក្រុមពលរដ្ឋបញ្ជាក់ថា៖ ដី(បឹងបាយសី)និង(បឹងថ្លុកត្រីក្រាញ់)គឺក្រុមហ៊ុនបានទិញយកអស់ហើយ។ពលរដ្ឋអ្នកដាំដុះនៅទីនោះអះអាងថា៖ដី(បឹងបាយសី) ទាំងនៅក្នុងតំបន់ឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង មានទំហំជាង៣០០ហិកតាឯណោះ! មិនមែនជាង១៦០ហិកតាដូចលោកមេឃុំកំពង់ប្រាំង លើកឡើងនោះទេ។មេការក្រុមហ៊ុនឈ្មោះ(ហាន)និងឈ្មោះ(ចែម) ក៏ធ្លាប់អះអាងប្រាប់គាត់ដែរថា៖ ដីបឹងបាយសីជាង៣០០ហិកតា។ជាមួយគ្នានោះ!លោក ថឹង សំនៀង មេឃុំកំពង់ពពិល បានបញ្ជាក់ថា៖ លោកច្បាស់ណាស់រឿងដីបឹងក្នុងមូលដ្ឋាន ។ចំពោះ(ដីបឹងបាយសី)បើសរុបទាំង២ឃុំ គឺមានទំហំជាង៣០០ហិកតា ។លោកបន្តថា៖ ពលរដ្ឋដែលមិនទាន់ទទួលលុយគ្រប់ ចន្លោះពី៣០ទៅ៤០គ្រួសារ គឺនៅភូមិពហ៊ារនិងខ្សុំត្បូង ឃុំកំពង់ពពិល ។ការចេញលិខិតបញ្ជាក់របស់លោក សាត ហ៊ាង មេឃុំកំពង់ប្រាំង គឺផ្ទុយស្រឡះទៅនិងការអះអាងរបស់ពលរដ្ឋអ្នកអាស្រ័យផលជាក់ស្ដែង និងលោក ថឹង សំនៀង មេឃុំកំពង់ពពិល។ទោះជាយ៉ាងណាក្ដី ពលរដ្ឋសូមស្នើដល់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងពាក់ព័ន្ធជាពិសេសឯ.ឧជា សុមេធី អភិបាលខេត្តព្រៃវែង សូមមេត្តាជួយរកយុត្តិធម៌អោយពួកគាត់ដោយក្ដីអនុគ្រោះ ខណៈម្នាក់ៗលក់ដីជិត១ឆ្នាំហើយមិនបានលុយគ្រប់ រីឯដីពួកគាត់ត្រូវក្រុមហ៊ុនឈូសឆាយលើកទំនប់យកគ្មានសល់៕ដោយ៖ស៊ឹម សាន់(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 12 August 2020