
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកប្រតិបត្តិការឆ្មក់ចូលចាប់ខ្លួនជន ជាតិចិនជិត ២៩នាក់បន្ទាប់ពីពួកគេជាប់សង្ស័យធ្វើសកម្មភាពចាប់ជំរិតយកប្រាក់ពីជនជាតិ ចិនដូចគ្នា។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារ «កណ្តាលសួនច្បារ» ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជា ការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រតិបត្តិការនេះ មានការណែនាំចង្អុល បង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ប្រតិបត្តិការនេះ ដឹកនាំដោយមេបញ្ជាការរង ២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជា មួយកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្រប សម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឱ្យដឹងថា ប្រតិបត្តិការនេះឃាត់ខ្លួនជនជាតិចិន ២៩ នាក់ ស្រី៣នាក់។
ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា ក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណីចាប់ជំរិតយកប្រាក់លើជនជាតិចិនដូចគ្នា។ កម្លាំងសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន ៣នាក់។
ក្រោយបើកប្រតិបត្តិការសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យកសាង សំណុំរឿងតាមនិតិវិធី៕