
កសិករនៅគ្រប់គោលដៅនៃគម្រោងទាំងអស់ នៅតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេសបាននឹងកំពុងខិតខំប្រឹងប្រែងប្រើបា្រស់ឱកាសមាសរបស់ខ្លួន ក្នុងការចូលរួមដាំដុះដំណាំ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងចូលរួមទទួលការបណ្តុះបណ្តាលបច្ចេកទេសថ្មី ពីមន្រ្តីបច្ចេកទេសកសិកម្ម ឆ្លើយតប តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ កន្លងមក ឲ្យប្រជាកសិករយើងបង្កើនការចិញ្ចឹម និងដាំដុះបន្លែគ្រប់មុខ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូលផលិត ផលមិនមានសុវត្ថិភាព ក្នុងដំណាក់កាលនៃការរីករាលជាសកលនៃមេរោគកូវិត ១៩ ។