
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បន្តចុះអប់រំផ្សព្វផ្សាយពីច្បាប់ចរាចណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ក្នុងក្រុងសិរីសោភ័ណ ក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍ ដែលតែងតែកើតមាននៅលើដងផ្លូវ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ ការចុះផ្សព្វផ្សាយអប់រំពីច្បាប់ចរាចណ៍នេះនៅតែបន្តចុះអប់រំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ មានកាយយល់ដឹង ចូលរួមអនុវត្ត និងគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ក្នុងន័យចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលតែងតែកើតមាន។ក្នុងពេលចុះផ្សព្វផ្សាយនេះ ក៏មានការចែកមួកសុវត្ថិភាព ជូនដល់បងប្អូនពលរដ្ឋជាង៣០០មួកផងដែរ។
ជាមួយគ្នានោះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានចេញសេចក្ដីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសសងថ្ងៃឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ ២០២០ ដោយត្រូវអនុវត្តវិធានការដូចខាងក្រោម ៖
ទី១- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ទោះជិត ឬឆ្ងាយគ្រប់ពេលវេលា។
២-មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។
៣- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាខាត។
៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៥- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។
៦- មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៧- ត្រួតពិនិត្យលក្ខណៈបច្ចេកទសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យ កង ចង្កូត ហ្វាំង ភ្លើងបំភ្លឺ-ល-។
៨- សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃក្នុងឱកាសនេះ។
៩- មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក។
១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យនិង។
១១-សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។
ដើម្បីជៀសវាងការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់ ដើម្បីសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្អូន ដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិយើង ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)
មន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលចរាចណ៍ខេត្ត បន្តចុះផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ពលរដ្ឋដែលធ្វើដំណើរតាមផងផ្លូវ(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បន្តចុះអប់រំផ្សព្វផ្សាយពីច្បាប់ចរាចណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ក្នុងក្រុងសិរីសោភ័ណ ក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍ ដែលតែងតែកើតមាននៅលើដងផ្លូវ។ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ ការចុះផ្សព្វផ្សាយអប់រំពីច្បាប់ចរាចណ៍នេះនៅតែបន្តចុះអប់រំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ មានកាយយល់ដឹង ចូលរួមអនុវត្ត និងគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ក្នុងន័យចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលតែងតែកើតមាន។ក្នុងពេលចុះផ្សព្វផ្សាយនេះ ក៏មានការចែកមួកសុវត្ថិភាព ជូនដល់បងប្អូនពលរដ្ឋជាង៣០០មួកផងដែរ។ ជាមួយគ្នានោះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានចេញសេចក្ដីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសសងថ្ងៃឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ ២០២០ ដោយត្រូវអនុវត្តវិធានការដូចខាងក្រោម ៖ ទី១- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ទោះជិត ឬឆ្ងាយគ្រប់ពេលវេលា។ ២-មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។ ៣- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាខាត។ ៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ៥- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។ ៦- មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ ៧- ត្រួតពិនិត្យលក្ខណៈបច្ចេកទសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យ កង ចង្កូត ហ្វាំង ភ្លើងបំភ្លឺ-ល-។ ៨- សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃក្នុងឱកាសនេះ។ ៩- មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក។១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យនិង។១១-សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់តឹងរ៉ឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ ដើម្បីជៀសវាងការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់ ដើម្បីសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្អូន ដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិយើង ៕ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 12 August 2020