
មន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន៦រូប ដឹកនាំដោយលោកឡេង វិទូ អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា និងដោយមានកិច្ចសហការពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះទៅកំណត់ដែនរក្សាការពារស្ថានីយបុរាណនៅក្នុងស្រុកមង្គលបូរី ដើម្បីកំណត់ទំហំស្ថានីយបុរាណដែលត្រូវការពារឲ្យបានច្បាស់លាស់។ការកំ ណត់នេះក៏មានការចូលរួមនិងទទួលស្គាល់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលមានព្រំប្រទល់ជាប់នឹងស្ថានីយបុរាណ ទាំងនោះផងដែរ។
ឆ្លៀតក្នុងឱកាសនោះក្រុមការងារក៏បានធ្វេីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ព្រមទាំងគុណតម្លៃនៃស្ថានីយបុរាណនីមួយៗជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែស៊ីសជម្រៅដើម្បីការចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ក្នុងសហគមន៍ឲ្យទទួលបានសុខដុមភាពថែមទៀត៕
ប្រភពពីក្រសួងវប្បធម៌