
ក្នុងគោលបំណងចុះត្រួតពិនិត្យមើលវឌ្ឋនភាពសកម្មភាព និងជំរុញផលិតស្បៀងរបស់កសិករក្នុងខេត្ត នៅក្នុងដំណាក់កាលនៃការរីរាលដាលជាសកលនៃមេរោគកូវិដ ១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអមដំណើរឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចុះពិនិត្យមើលការចិញ្ចឹមមាន់របស់កសិកឈ្មោះ យង់ សៀងហុន នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដែលមានមេមាន់ចំនួន៨០ក្បាល, បាចំនួន១៨ក្បាល, មាន់សាច់១២០ក្បាល និងកូនចំនួន ២០០ក្បាល ហើយបានបន្តដំណើរពិនិត្យមើលការងារវារីវប្បកម្ម (ចិញ្ចឹមត្រីក្នុងស្រះ) របស់កសិករឈ្មោះ គង់ ចាវ នៅភូមិកំពង់អ៊ួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ចំនួន២ស្រះ មានកូនត្រី ប្រា និងពោធិ៍ ចំនួន ៣០០ ០០០កូន និងកសិករឈ្មោះ ថៃ ប៊ុនចាវ នៅភូមិ សេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរបូណ៌ ខេត្តកំពង់ឆ្នាំងចំនួន២ស្រះ ដែលមានកូនត្រីប្រាចំនួន ៤០០ ០០០កូន៕
ប្រភពក្រសួងកសិកម្ម