
រយៈពេល៧ខែ ដំបូងនៃឆ្នាំ២០២០ ចំណូលពន្ធដារនៅតែកើន បើទោះបីជាបញ្ហាកូវីដ-១៩បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងក្ដី ដោយប្រមូលបានដល់ទជាង១.៨៧៧លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៦៦% នៃផែនការប្រចាំឆ្នាំ ហើយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺមានការកើនឡើងប្រមាណ ១៦៥លានដុល្លារអាមេរិក ស្មើនឹងកំណើន៩,៦០%។
នេះបើតាមរបាយការណ៍ពី អគ្គនាយកដ្ឋានពន្ធដារ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ។ តាមរបាយការណ៍បន្ថែមថា បានឲ្យដឹងទៀតថា សម្រាប់ខែកក្កដាកន្លងទៅនេះះ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គ នាយកដ្ឋានពន្ធដារប្រមូលបានមានជាង១៩៤លានដុល្លារអាមេរិក ស្មើនឹង៦,៨១% នៃផែនការប្រចាំឆ្នាំ ធៀបនឹងខែកក្កដាឆ្នាំ២០១៩ មានការថយចុះប្រមាណ ៧,៧១ % ។
នៅរយៈពេល៧ខែមកនេះ ប្រភពចំណូលពីប្រភេទពន្ធ ២ ប្រភេទនៅតែរក្សាបានកំណើនក្នុងនោះ គឺអាករលើតម្លៃ បន្ថែមកើនឡើង៣,១៧% និងពន្ធលើប្រាក់ចំណូលកើនឡើង២២,៧១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩៕