
បើតាមសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី១៤ សីហានេះ
សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានដាក់ ចេញភារកិច្ចចំបងចំនួន៥ ឲ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវអនុវត្តក្នុងពេលវិបត្តិកូវីដ -១៩។
ភារកិច្ចចំនួន៥ នោះរួមមាន:
ភារកិច្ចទី១: បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៥ កុំឱ្យឆ្លងរីករាលដាលក្នុងសហគមន៍ ហើយត្រូវបន្តអនុវត្ត និងចាត់ វិធានការសុខាភិបាលឱ្យបានដិតដល់ នៅកន្លែងដែលមានភ្ញៀវ ទេសចរទៅកម្សាន្ត ពិសេសក្នុងកំឡុងពេល ឈប់ សម្រាកខាងមុខនេះ ដើម្បីថែរក្សា សុខុមាលភាពបស់ប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល ត្រូវខិតខំស្ថាបនាមន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្តមើលមេរោគកូវីដ-១៩ បន្ថែមពីលើមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ នៅខេត្តសំខាន់ចំនួន៣ទៀតគឺ ខេត្តព្រះសីហនុ ខេត្ត សៀមរាប និងខេត្តបាត់ដំបង។
ភារកិច្ចទី២: បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពចរាចរណ៍ ដើម្បីការពារភាពសុខសាន្តនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ភារកិច្ចទី៣: បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពល រដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីង»១៩៥ ចំនួនពីរខែទៀត។
ភារកិច្ចទី៤: ជំរុញ និងលើកទឹកចិត្ត ការបង្កបង្កើនផលក្នុងវិស័យកសិកម្ម ដោយប្រមូល ផ្តុំឡើងវិញនូវកម្លាំងពលកម្មពីវិស័យសេវាកម្ម និងឧស្សាហកម្ម ដែលបាននិងកំពុងរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៥ ដើម្បីគាំទ្រដល់ផលិតកម្មកសិកម្ម សម្រាប់ផ្គត់ផ្គង់ តម្រូវការក្នុងស្រុកនិងការនាំចេញទៅទីផ្សារក្រៅប្រទេស ព្រមទាំងលើកទឹកចិត្តដល់ ប្រជា កសិករទូទាំងប្រទេស ឱ្យធ្វើការចិញ្ចឹមត្រីអណ្តែង ឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ តម្រូវការទីផ្សារក្នុងស្រុក និងគាំទ្រដល់ការនាំចេញទៅលក់នៅក្រៅប្រទេស។
ភារកិច្ចទី៥: អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះ ស្ថានសិក្សាចំណេះទូទៅ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយត្រូវបែងចែកទៅតាមដំណាក់កាល និងត្រូវ គោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។
ចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅនិង សាលាបណ្តុះបណ្តាំលវិជ្ជាជីវៈ ដែលនឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើង វិញ ត្រូវមានការបាញ់ ថ្នាំសម្លាប់មេរោគឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាពិសេសអគារ សិក្សា នៅធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់ធ្វើចត្តាឡីីស័ក៕
វណ្ណា