
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៣,៥៧៧,៦០៩នាក់ហើយ។
ក្នុងនោះអ្នកស្លាប់មានចំនួន ៨១២,១៨១នាក់ និងជាសះស្បើយឡើងវិញ ១៦,០៧៥,២៨៥នាក់ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ គឺចំនួន ៥,៨៧៤,១០៦នាក់ ស្លាប់ចំនួន ១៨០,៦០៤នាក់ និងជាសះស្បើយចំនួន ៣,១៦៧,០២៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៣,៦០៥,៧៨៣ នាក់ ស្លាប់ចំនួន ១១៤,៧៧២នាក់ និងជាសះស្បើយ ២,៧០៩,៦៣៨នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣,១០៥,១៨៥នាក់ ស្លាប់ ៥៧,៦៩២នាក់ និងជាសះស្បើយ ២,៣៣៦,៧៩៦នាក់៕
សំអាង