
(ខេត្តស្ទឹងត្រែង,ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០)៖ រោងលេងល្បែងស៊ីសងធំៗ ចេះតែរីកដុះដាលដូចផ្សិត ធ្វើឲ្យអ្នកប្រកបមុខរបរនេះងាយស្រួលក្នុងការអង្គុយដាក់តុងយកលុយ។
បច្ចុប្បន្ននេះម្ចាស់ទីតាំងល្បែងនីមួយៗកំពុងតែត្រូវប៉ាន់ ធ្វើឲ្យអ្នកមានលុយមានអំណាចមួយចំនួននាំគ្នាសាងសង់រោងលេងល្បែងធំៗ សម្រាប់អង្គុយដាក់តុងពីអ្នកលេងល្បែងទាំងនោះ ដោយមិនពិបាកហត់នឿយដូចជាមុខរបរផ្សេងៗឡើយ។ជាក់ស្តែង នៅកន្លែងល្បែងស៊ីសងគ្រប់ប្រភេទនេះគេសង្កេតឃើញសុទ្ធជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចកន្លងទៅ ឥឡូវនេះចាប់ផ្តើមកក្រើកឡើងវិញហើយ ដូចជាកត់បាល់ដាក់លុយតាមប្រព័ន្ធអិនធីណិត វ៉ៃបាល់ បុកប៊ីយ៉ា បោះប៊ូល លេងបៀរ អាប៉ោង កត់ឆ្នោតវៀតណាម ជាដើម ។
ប្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជការមួយចំនួននៅខេត្តសឹ្ទងត្រែង បានរិៈគន់ថាៈ ក្រុមញៀនល្បែងស៊ីសង និងម្ចាស់ទីតាំងបង្កើតរោងលេងល្បែងធំៗ សម្រាប់អង្គុយដាក់តុងទាំងនោះ សុទ្ធតែធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ថាឈប់លេងល្បែង ថាឈប់ប្រព្រឹត្ត អ្វីដែលខុសច្បាប់ ទៀតហើយ។ ប៉ន្តែ,ទាំងអ្នកលេងល្បែង ទាំងម្ចាស់ផ្ទះអង្គុយដាក់តុង ជាច្រើនឆ្នាំមកហើយនេះនៅតែមិនរាងចាល។
គ្រប់មជ្ឈដ្ឋាននានា គេង្កេតឃញថា ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានប្រកាសណែនាំមិនអោយជួបជុំគ្នា ខ្លាចឆ្លងមេរោគជំងឺ-(COVD)-១៩ យ៉ាងណាក៏ដោយ ក្រុមញៀនល្បែងទាំងនោះ នៅតែលួចជួបជុំប្រ មូលផ្តុំគ្នា អង្គុយលេងល្បែងភ្នាល់ដាក់លុយយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតសមត្ថកិច្ច នៅតាមមូលដ្ឋានបន្តិចណាសោះឡើយ ។
នាយករដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង បានឲ្យដឹងថាៈ អភិបាលខេត្តសឹ្ទងត្រែង ក្នុងកិច្ចប្រជុំនៅសាលាខេត្ត ជាញឹកញាប់តែងតែជម្រុញ
ដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន ទាំង៦ស្រុក ក្រុង ឲ្យពង្រឹងសុវត្ថិភាពសង្គមដោយបំបាត់បទល្មើសផ្សេងៗ។ឯអ្នកពាក់ព័ន្ធ ត្រូវតែដកខ្លួនចេញអោយផុតនៅអោយឆ្ងាយ ពីបទល្មើសទាំងនោះ បើមិនដូច្នេះទេ ច្បាប់មិនអាចលើកលែងឬយោគយល់ឲ្យបុគ្គលណាម្នាក់បានទេ ។
មេភូមិរាជានុកូល សង្កាត់សឹ្ទងត្រែង លោក សយ ហេង បានប្រាប់ភ្នាក់ងារ(SEATV)ថា៖ រឿងទីតាំងផ្ទះបនល្បែងស៊ីសងគ្រប់ប្រភេទ មិនសូវស្តាប់និងមិនសូវខ្លាចអាជ្ញាធរមូលដ្ឋានទេ ខ្លាចតែកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ។
ព្រោះកន្លងទៅខាងកងកម្លាំងសមត្ថកិច្ចបានចាប់ម្តងម្កាលដែរ ។
លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តសឹ្ទងត្រែង បានប្រាប់ភ្នាក់ងារ(SEATV)តាមទូរស័ព្ទនៅថ្ងៃទី២៤ ខែសីហាថាៈ បញ្ហាបង្កើតរោងដែកធំៗ សម្រាប់ទាក់ទាញអ្នកលេងល្បែង ដើម្បីអង្គុយដាក់តុងនោះ គឺខុសនិងច្បាប់ ។
លោកស្នងការនគរបាលខេត្តសឹ្ទងត្រែង បានបញ្ជាក់ថាៈ កន្លងទៅ កម្លាំងចុះបង្រ្កាបរឹបអូសបានវត្ថុតាងជាច្រើនករណី ហើយនិងធ្វើការណែនាំអប់រំ ដល់អ្នកលេងល្បែងស៊ីសងជាច្រើននាក់ផងដែរ៕
ដោយ៖ ជា ប៊ុនគង់(កែសម្រួលដោយ មណ្ឌល កែវ)
ខេត្តសឹ្ទងត្រែងភល្បែងស៊ីសងគ្រប់រូបភាពរីកដូចផ្សិតរដូវវស្សាខេត្តសឹ្ទងត្រែង ល្បែងស៊ីសងគ្រប់រូបភាពរីកដូចផ្សិត នៅរដូវវស្សា (ខេត្តស្ទឹងត្រែង,ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០)៖ រោងលេងល្បែងស៊ីសងធំៗ ចេះតែរីកដុះដាលដូចផ្សិត ធ្វើឲ្យអ្នកប្រកបមុខរបរនេះងាយស្រួលក្នុងការអង្គុយដាក់តុងយកលុយ។បច្ចុប្បន្ននេះម្ចាស់ទីតាំងល្បែងនីមួយៗកំពុងតែត្រូវប៉ាន់ ធ្វើឲ្យអ្នកមានលុយមានអំណាចមួយចំនួននាំគ្នាសាងសង់រោងលេងល្បែងធំៗ សម្រាប់អង្គុយដាក់តុងពីអ្នកលេងល្បែងទាំងនោះ ដោយមិនពិបាកហត់នឿយដូចជាមុខរបរផ្សេងៗឡើយ។ជាក់ស្តែង នៅកន្លែងល្បែងស៊ីសងគ្រប់ប្រភេទនេះគេសង្កេតឃើញសុទ្ធជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចកន្លងទៅ ឥឡូវនេះចាប់ផ្តើមកក្រើកឡើងវិញហើយ ដូចជាកត់បាល់ដាក់លុយតាមប្រព័ន្ធអិនធីណិត វ៉ៃបាល់ បុកប៊ីយ៉ា បោះប៊ូល លេងបៀរ អាប៉ោង កត់ឆ្នោតវៀតណាម ជាដើម ។ ប្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជការមួយចំនួននៅខេត្តសឹ្ទងត្រែង បានរិៈគន់ថាៈ ក្រុមញៀនល្បែងស៊ីសង និងម្ចាស់ទីតាំងបង្កើតរោងលេងល្បែងធំៗ សម្រាប់អង្គុយដាក់តុងទាំងនោះ សុទ្ធតែធ្លាប់ធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ថាឈប់លេងល្បែង ថាឈប់ប្រព្រឹត្ត អ្វីដែលខុសច្បាប់ ទៀតហើយ។ ប៉ន្តែ,ទាំងអ្នកលេងល្បែង ទាំងម្ចាស់ផ្ទះអង្គុយដាក់តុង ជាច្រើនឆ្នាំមកហើយនេះនៅតែមិនរាងចាល។ គ្រប់មជ្ឈដ្ឋាននានា គេង្កេតឃញថា ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានប្រកាសណែនាំមិនអោយជួបជុំគ្នា ខ្លាចឆ្លងមេរោគជំងឺ-(COVD)-១៩ យ៉ាងណាក៏ដោយ ក្រុមញៀនល្បែងទាំងនោះ នៅតែលួចជួបជុំប្រ មូលផ្តុំគ្នា អង្គុយលេងល្បែងភ្នាល់ដាក់លុយយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតសមត្ថកិច្ច នៅតាមមូលដ្ឋានបន្តិចណាសោះឡើយ ។ នាយករដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង បានឲ្យដឹងថាៈ អភិបាលខេត្តសឹ្ទងត្រែង ក្នុងកិច្ចប្រជុំនៅសាលាខេត្ត ជាញឹកញាប់តែងតែជម្រុញដល់កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន ទាំង៦ស្រុក ក្រុង ឲ្យពង្រឹងសុវត្ថិភាពសង្គមដោយបំបាត់បទល្មើសផ្សេងៗ។ឯអ្នកពាក់ព័ន្ធ ត្រូវតែដកខ្លួនចេញអោយផុតនៅអោយឆ្ងាយ ពីបទល្មើសទាំងនោះ បើមិនដូច្នេះទេ ច្បាប់មិនអាចលើកលែងឬយោគយល់ឲ្យបុគ្គលណាម្នាក់បានទេ ។ មេភូមិរាជានុកូល សង្កាត់សឹ្ទងត្រែង លោក សយ ហេង បានប្រាប់ភ្នាក់ងារ(SEATV)ថា៖ រឿងទីតាំងផ្ទះបនល្បែងស៊ីសងគ្រប់ប្រភេទ មិនសូវស្តាប់និងមិនសូវខ្លាចអាជ្ញាធរមូលដ្ឋានទេ ខ្លាចតែកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ។ ព្រោះកន្លងទៅខាងកងកម្លាំងសមត្ថកិច្ចបានចាប់ម្តងម្កាលដែរ ។ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តសឹ្ទងត្រែង បានប្រាប់ភ្នាក់ងារ(SEATV)តាមទូរស័ព្ទនៅថ្ងៃទី២៤ ខែសីហាថាៈ បញ្ហាបង្កើតរោងដែកធំៗ សម្រាប់ទាក់ទាញអ្នកលេងល្បែង ដើម្បីអង្គុយដាក់តុងនោះ គឺខុសនិងច្បាប់ ។ លោកស្នងការនគរបាលខេត្តសឹ្ទងត្រែង បានបញ្ជាក់ថាៈ កន្លងទៅ កម្លាំងចុះបង្រ្កាបរឹបអូសបានវត្ថុតាងជាច្រើនករណី ហើយនិងធ្វើការណែនាំអប់រំ ដល់អ្នកលេងល្បែងស៊ីសងជាច្រើននាក់ផងដែរ៕ដោយ៖ ជា ប៊ុនគង់(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Sunday, 23 August 2020