
(ខេត្តពោធិ៍សាត់,ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០)៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្ដម ម៉ៅ ធនិន ដោយបានការសម្របសម្រួលពី ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសលាដំបូងខេត្ត បានដឹកនាំកម្លាំងបញ្ជាផ្ទាល់ ឆ្មក់ចូលបង្ក្រាបទីតាំង Game Online និងភ្នាល់បាល់មួយកន្លែង ឃាត់ខ្លួនមេការ និងមនុស្សប្រុសស្រី ចំនួន៧នាក់។
ប្រតិបត្តិការខាងលើធ្វើឡើង នាវេលាម៉ោង ០៧ និង៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះល្វែងជួល ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ ខ្លួនមេការ និងមនុស្សប្រុសស្រី បានចំនួន៧នាក់ ។ ចំពោះអាជីវកម្មគ្មានច្បាប់នេះ មិនទាន់ដឹងថាជារបស់អ្នកណានៅឡើយទេ គ្រាន់តែដឹងថាម្ចាស់ផ្ទះជួល មានឈ្មោះ សឿន សុខចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ។
សេចក្តីរាយការណ៍បានបន្ថែមថា មកដល់ពេលនេះ កម្លាំងនគរបាលក្រុងពោធិ៍ សាត់ បានធ្វើការដកហូតសំភារៈមួយចំនួនធំ រួមទាំងបញ្ជូនមេការ និងមនុស្សប្រុសស្រីទាំង៧នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីស្រាវ ជ្រាវ រកប្រភព និងបន្តនីតិវិធី៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)
ឆ្មក់ចូលបង្ក្រាបទីតាំង Game Online មួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់ឆ្មក់ចូលបង្ក្រាបទីតាំងGame Online មួយកន្លែងឃាត់ខ្លួនមនុស្ស៧នាក់(ខេត្តពោធិ៍សាត់,ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០)៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្ដម ម៉ៅ ធនិន ដោយបានការសម្របសម្រួលពី ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសលាដំបូងខេត្ត បានដឹកនាំកម្លាំងបញ្ជាផ្ទាល់ ឆ្មក់ចូលបង្ក្រាបទីតាំង Game Online និងភ្នាល់បាល់មួយកន្លែង ឃាត់ខ្លួនមេការ និងមនុស្សប្រុសស្រី ចំនួន៧នាក់។ប្រតិបត្តិការខាងលើធ្វើឡើង នាវេលាម៉ោង ០៧ និង៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះល្វែងជួល ស្ថិតក្នុងភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ ខ្លួនមេការ និងមនុស្សប្រុសស្រី បានចំនួន៧នាក់ ។ ចំពោះអាជីវកម្មគ្មានច្បាប់នេះ មិនទាន់ដឹងថាជារបស់អ្នកណានៅឡើយទេ គ្រាន់តែដឹងថាម្ចាស់ផ្ទះជួល មានឈ្មោះ សឿន សុខចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ។សេចក្តីរាយការណ៍បានបន្ថែមថា មកដល់ពេលនេះ កម្លាំងនគរបាលក្រុងពោធិ៍ សាត់ បានធ្វើការដកហូតសំភារៈមួយចំនួនធំ រួមទាំងបញ្ជូនមេការ និងមនុស្សប្រុសស្រីទាំង៧នាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីស្រាវ ជ្រាវ រកប្រភព និងបន្តនីតិវិធី៕ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Monday, 24 August 2020