
ភ្នំពេញ ៖ រថយន្ត០១គ្រឿង ដឹកគ្រឿងសំណង់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង៥០ម៉ែត្រពីលិចទៅកើត ខណៈមេឃ កំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ហើយបានរអិលធ្លាក់ផ្លូវក្រឡាប់ផ្ញាជើងទ្រមេឃ បណ្តាលឲ្យអ្នកបើកបរ រងរបួសបាក់ជើង គៀបជាប់ក្នុងកាប៊ីនរថយន្ត ហើយត្រូវបានអ្នកដំណើរឃើញក៏ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និ៣០នាទីរសៀល ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅម្តុំក្បែរវត្តគោកអំពិល ផ្លូវបេតុង៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។ រថយន្តកើតហេតុម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-4812 ធ្វើដំណើរពីលិចទៅកើត។ ក្នុងករណីនេះ មិនបង្កផលប៉ះពាល់ដល់អ្នកដំណើរ ឬទ្រព្យសម្បតិ្តសាធារណៈឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោស្ទួចយករថយន្តទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕ សុខ ស៊ីថា