
(ខេត្តសឹ្ទងត្រែង,ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០)៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹក ជញ្ជូនជ្រូកខ្នាតធំ១គ្រឿងពណ៌សលាយត្រួយចេកពាក់ស្លាកលេខភ្នំពេញ3D-4541 បានកែច្នៃទម្លាក់បាតឡាន និងតទ្រុងឡានសម្រាប់បង្កប់អនុផល ព្រៃឈើ ល្មើសច្បាប់។
បើតាមការៀបរាប់របស់ប្រជាពលរដ្ឋបានឲ្យដឹងថាៈការតទ្រុងឡាននេះក្នុងមួយជាន់ៗ អាចផ្ទុកលាក់ឈើក្តារ និងគ្រឿងធ្វើផ្ទះគ្រប់ប្រភេទ ក្នុងមួយជាន់មិនក្រោមពីរម៉ែត្រគីបនោះទេ។
នៅពេលដែលលក់ជ្រូកអស់ ទើបគេដឹកជញ្ជូនឈើចេញពីភូមិសាស្រ្ត ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។
ឡានដឹកជ្រូកប្រភេទនេះ មាន២គ្រឿងតែ១គ្រឿងទៀតនេះ អត់មានឈើ នៅលើឡាន សមត្ថកិច្ចឃាត់តែ១គ្រឿង រួមនិងគោយន្ត១គ្រឿងទៀត ព្រោះឡានដឹកជ្រូកទាំងពីរនោះ មិនដឹងជារបស់ក្រុមហ៊ុនខាងណានោះដែរ។ គឺឮតែអ្នកបើកបរនិយាយថាៈ ឈើទាំងហ្នឹងដឹកយកទៅកាន់ខេត្តកំពង់ចាម។
តែត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ តាមក្របួចចាប់បានរថយន្ត១គ្រឿង និងគោយន្ត
កន្រ្តៃ១គ្រឿងនេះ ជាអ្នកដឹកជញ្ជូនឈើចេញពីក្នុងព្រៃ យកមកលក់ឲ្យម្ចាស់ឡានដឹកជ្រូករូបនេះ ទើបធ្វើសកម្មភាពក៏ស្រាប់តែសមត្ថកិច្ចមកឃាត់បានចំនួន២គ្រឿង រួមនិងឈើដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។
លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា៖ ការបង្រ្កាបរថយន្តនិងគោ
យន្តកន្រ្តៃរួមនិងឈើទាំងនោះនៅមិនទាន់បានវាស់វែងនៅឡើយទេ ។
លោកបានបន្តទៀតថាៈ ក្នុងការបង្រ្កាបរឹបអូសអនុផលព្រៃឈើល្មើសច្បាប់នេះគឺទុកពេលឲ្យម្ចាស់ឈើ,រថយន្ត និងម្ចាស់គោយន្តរយៈពេលមួយខែ ដើម្បីចូលខ្លួនមកបង់ផាកពិន័យអន្តរកាល បើសិនរយៈពេលមួយខែហើយ នៅតែមិនមកដោះស្រាយទៀតនោះ។
លោកនិង
កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕
ដោយ៖ជា ប៊ុនគង់(កែសម្រួលដោយ មណ្ឌល កែវ)
ឡានដឹកជ្រូកខ្នាត់ធំ កែឆ្នៃបាតឡាននិងទ្រុងឡានដើម្បីបង្កប់ឈើឡានដឹកជ្រូកខ្នាតធំ កែឆ្នៃបាតឡាននិងទ្រុងឡានបង្កប់ឈើ ដើម្បីបំភាន់ ភ្នែកសមត្ថកិច្ចតាមដងផ្លូវចេញពីស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែងយូរហើយ ទើបតែបែកធ្លាយរឿងក៏ត្រូវចាប់បានចំនួន២គ្រឿង(ខេត្តសឹ្ទងត្រែង,ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០)៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹក ជញ្ជូនជ្រូកខ្នាតធំ១គ្រឿងពណ៌សលាយត្រួយចេកពាក់ស្លាកលេខភ្នំពេញ3D-4541 បានកែច្នៃទម្លាក់បាតឡាន និងតទ្រុងឡានសម្រាប់បង្កប់អនុផល ព្រៃឈើ ល្មើសច្បាប់។ បើតាមការៀបរាប់របស់ប្រជាពលរដ្ឋបានឲ្យដឹងថាៈការតទ្រុងឡាននេះក្នុងមួយជាន់ៗ អាចផ្ទុកលាក់ឈើក្តារ និងគ្រឿងធ្វើផ្ទះគ្រប់ប្រភេទ ក្នុងមួយជាន់មិនក្រោមពីរម៉ែត្រគីបនោះទេ។នៅពេលដែលលក់ជ្រូកអស់ ទើបគេដឹកជញ្ជូនឈើចេញពីភូមិសាស្រ្ត ភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។ ឡានដឹកជ្រូកប្រភេទនេះ មាន២គ្រឿងតែ១គ្រឿងទៀតនេះ អត់មានឈើ នៅលើឡាន សមត្ថកិច្ចឃាត់តែ១គ្រឿង រួមនិងគោយន្ត១គ្រឿងទៀត ព្រោះឡានដឹកជ្រូកទាំងពីរនោះ មិនដឹងជារបស់ក្រុមហ៊ុនខាងណានោះដែរ។ គឺឮតែអ្នកបើកបរនិយាយថាៈ ឈើទាំងហ្នឹងដឹកយកទៅកាន់ខេត្តកំពង់ចាម។តែត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ តាមក្របួចចាប់បានរថយន្ត១គ្រឿង និងគោយន្តកន្រ្តៃ១គ្រឿងនេះ ជាអ្នកដឹកជញ្ជូនឈើចេញពីក្នុងព្រៃ យកមកលក់ឲ្យម្ចាស់ឡានដឹកជ្រូករូបនេះ ទើបធ្វើសកម្មភាពក៏ស្រាប់តែសមត្ថកិច្ចមកឃាត់បានចំនួន២គ្រឿង រួមនិងឈើដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ។លោក វ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា៖ ការបង្រ្កាបរថយន្តនិងគោយន្តកន្រ្តៃរួមនិងឈើទាំងនោះនៅមិនទាន់បានវាស់វែងនៅឡើយទេ ។ លោកបានបន្តទៀតថាៈ ក្នុងការបង្រ្កាបរឹបអូសអនុផលព្រៃឈើល្មើសច្បាប់នេះគឺទុកពេលឲ្យម្ចាស់ឈើ,រថយន្ត និងម្ចាស់គោយន្តរយៈពេលមួយខែ ដើម្បីចូលខ្លួនមកបង់ផាកពិន័យអន្តរកាល បើសិនរយៈពេលមួយខែហើយ នៅតែមិនមកដោះស្រាយទៀតនោះ។ លោកនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ដោយ៖ជា ប៊ុនគង់(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Monday, 31 August 2020