
បើតាមហ្វេសប៊ុកផេក របស់អគ្គនាយកស៊ីម៉ាក់ ឯ.ឧ ហេង រតនា ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ០២នាក់បានរងរបួសធ្ងន់ ដោយសារផ្ទុះគ្រាប់មីនតោន នៅបានបន្សល់ទុកតាំងពីសម័យសង្គ្រាម។
ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឃុំស្រអែម ស្រុកជាំស្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះទាំងពីរ ទី១. ឈ្មោះ ធី ធា អាយុ២១ឆ្នាំ រងរបួសធ្ងន់ និងទី២. ឈ្មោះ សុខ ពៅ អាយុ៣៦ឆ្នាំ រងរបួសស្រាល។ អ្នកទាំងពីរនាក់ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ ។