
ខេត្តស្វាយរៀង ៖ មានភ្ញាក់ផ្អើលដល់ភ្ញៀវនិងប្រជាពលរដ្ឋ បន្ទាប់ពីមានអ្នករាយការណ៍ថា ប្រទះឃើញបុរសម្នាក់ដេកដូល ពោធពេញទៅឈាមហូរពេញកំរាលអិត។ ហេតុការណ៍ប្រទះឃើញសព ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០២:៣២នាទីទៀបភ្លឺ នៅត្រង់ចំណុចបន្ទប់ទឹកផ្សាររាត្រី ជាប់ភោជនីយ៍ដ្ឋាន ស៊ី ឡាយ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសម្ថកិច្ចបានអោយដឹងថាករណី ឃាតកម្មរមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើ សកម្មភាពវាយក្បាលទៅលើជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បើយោងការពិនិត្យអត្តសញ្ញាណសាកសពមាន ឈ្មោះ ខាសេន ស៊ិនគាសេង(CARSEN TION KAI SENG) ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើតក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី។
សម្ថកិច្ចបន្តថាក្រោយពី ទទួលបានពត៍មានភ្លាមសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុ ពិនិត្យលេីខ្លួន សាកសព ឃេីញថាមានដាច់ក្បាលខាងក្រោយ ១០x៦សង់ទីម៉ែត្រ និងភ្នែកខាងឆ្វេងជាំ ៦x៣សង់ទីម៉ែត្រ ។ ក្រោយពី ពិនិត្យលើខ្លួនសាកសពរួច សមត្ថកិច្ចនិងគ្រួពេទ្យបានសន្និដ្ឋានថា ករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន។
ពាក់ពន្ធករណីខាងលោក វរសេនីយឯក កែវ គង់ អធិការនគរបាលក្រុងបាវិត បានអោយដឹងថា ករណីខាងលើ សម្ថកិច្ចជំនាញកំពុងដុតដៃដុតជើងស្រាវជ្រាវសើបអង្កេតដោយយកចិត្តទុកដាក់ព្រោះនៅភោជនីយដ្ឋាន សុី ឡាយ បានបំពាក់កាំមេរ៉ាសុវត្ថភាព ហើយសម្ថកិច្ចជំនាញកំពុងតែពិនិត្យកាំរ៉ាសុវត្ថភាពប៉ុន្តរហូតដល់ ម៉ោង11ថ្ងៃ មិនទាន់ទទូល បានលិទ្ធផលនោះទេ។
បើតាមមតិមហាជនរស់នៅក្រុងបាវិតបាននិយាយតៗគ្នាថា បន្ទាប់មានឃាតកម្មទៅនារីកាសុីណូមកហើយត្រូវបាន សមត្ថកិច្ចស្រាវជ្រាវចាប់ឃាតករមកត្រូវបានស្ងាត់មួយរយៈ ប៉ុន្តែពេលនេះចាប់ផ្តើមកក្រើកមានករណីឃាតកម្មកើត ឡើងវិញ ធ្វើអោយពួកគាត់មានការភ័យខ្លាចឡើងវិញ។ ព្រោះរយៈពេលប៉ុន្មានឆ្នាំមុននេះករណីឃាតកម្ម មានការកើត ឡើងជាញឹកញាប់យកសាកសពទៅចោលក្នុងព្រៃនិងទឹកទន្លេជាដើម។
ចំពោះសាកសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុក្ខនៅវត្តពោធិថ្ មី(ហៅវត្តបាវិត) រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណីយ៍។ រីឯជនល្មើសសមត្ថកិច្ចយើងកំពុងធ្វើស្រាវជ្រាវ រកចាប់មុខសញាយកមកផ្ដន្ទាទោសតាមច្បាប់។ព្រហ្ម សាវ៉េត