
លោក ឡេង វិទូ អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា បានដឹកនាំក្រុមការងារស្រាវជ្រាវនៃក្រសួង វប្បធម៌និងវិចិត្រសិល្បៈ សហការជាក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត ផុន កសិកា ធ្វើកំណាយស្រាវជ្រាវ «ប្រព័ន្ធធារាសាស្ត្រនៅតំបន់បន្ទាយលង្វែក» ចាប់ពីថ្ងៃទី៦ ដល់ទី១៥ ខែកញ្ញា ឆ្នាំ ២០២០ នៅភូមិពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
ការសិក្សាស្រាវជ្រាវធ្វើកំណាយប្រព័ន្ធធារាសាស្ត្រនៃក្រុងលង្វែកនេះគឺក្នុងគោលបំណង៖ ចងក្រងព័ត៌មាននូវបច្ចេក ទេសនៃការជីកប្រព័ន្ធធារាសាស្ត្រពីទន្លេសាប ដើម្បីបង្ហូរទឹកបញ្ចូលក្នុងក្រុងលង្វែក សិក្សាស្វែងយល់អំពីរចនាសម័ន្ធព្រែកជីក ដែលពាក់នឹងបច្ចេកទេសសាងសង់ ទំហំ ប្រវែង ។
ពិសេសកំណត់កាលបរិច្ឆេទនៃប្រព័ន្ធធារាសាស្ត្រនេះ តាមរយៈការវិភាគសំណាកធ្យូង ដែលនឹងអាចរកឃើញនៅរណ្ដៅកំណាយ និងប្រមូលទិន្នន័យចងក្រងទុកជាប្រវត្តិសាស្ត្រសម្រាបលក្រុមអ្នកសរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា
វណ្ណា