
ក្នុងនាមជាសហប្រធានជាមួយអាមេរិក នៅម្ពុជាប្តេជ្ញាចិត្តជំរុញភាពជាដៃគូនេះឱ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតីនៃការគោរពគ្នា និងផលប្រយោជន៍ទៅ វិញទៅមក ។
នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរុំទេសភាពជាដៃគូមេគង្គ-សហ រដ្ឋអាមេរិកលើកទី១ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំ បានស្វាគមន៍ចំពោះការតម្លើងកម្រិតពីកិច្ចសហប្រ តិបត្តិការមួយទសវត្សនៃគំនិតផ្តួចផ្តើមមេគង្គក្រោម ទៅជាភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ដែលនឹងបន្តពង្រឹងតម្លាភាព អភិបាលកិច្ចល្អ ការតភ្ជាប់ សមាហរណកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាព ដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ។
កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយផលប៉ះ ពាល់ពីជំងឺកូវីដ-១៩ និងជួយសម្រួលការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតនេះត្រូវបានបញ្ចប់។
កិច្ចប្រជុំបានទទួលស្គាល់ពីភាពចាំបាច់សម្រាប់ការទទួលបានដោយគ្មានឧបសគ្គ និងទាន់ពេលវេលានូវឱសថព្យា បាល វ៉ាក់សាំង ការពិគ្រោះពិនិត្យ និងការធ្វើតេស្តរោគ វិនិច្ឆ័យប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនៈដូចតទៅ៖
(១) ភាពជាដៃគូនាពេលអនាគត គួរកសាងដោយផ្អែកលើយន្តការដែលមានប្រសិទ្ធភាព និងឆ្លងកាត់បទពិសោធន៍ ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រ តិបត្តិការតាមរយៈកម្មវិធីជាក់ លាក់ ឬផែនការសកម្មភាពជាក់ស្តែង ដែលអាចផ្តល់នូវលទ្ធផលរូបី និងមានឥទ្ធិពលសម្រាប់តំបន់ និងប្រជាជ ន
(២) ដោយទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូថាមពលជប៉ុន-អាមេរិក-មេគង្គ តាមរយៈការជំរុញថាមពលនៅក្នុងតំបន់ប្រកបដោយតម្លៃសមរម្យ អាចប្រើប្រាស់ និងពឹងផ្អែកបាន គំនិតផ្តួចផ្តើមនេះនឹងនាំមកនូវតម្លៃដ៏សំខាន់ និងបំពេញបន្ថែមទៀតទៅដល់ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និង
(៣) ក្នុងនាមជាសហ ប្រធានជាមួយអាមេរិក នៅឆ្នាំ២០២១ កម្ពុជាប្តេជ្ញាចិត្តជំរុញភាពជាដៃគូនេះឱ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតីនៃការគោរពគ្នា និងផលប្រយោជន៍ទៅ វិញទៅមក។
កិច្ចប្រជុំ បានអនុម័តលើសេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេសនៃភាពជាដៃគូមេគង្គ-សហរដ្ឋ អាមេរិក និងបានឯកភាពគ្នាលើឯកសារមូលដ្ឋានគ្រឹះនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក៕