
នៅក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យក្នុងទីប្រជុំជនប្រកប ដោយចីរភាព ដោយមានការចូលរួមពីមន្ត្រីជំនាញក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណមការ និងដឹកជញ្ជូន មានប្រសាសន៍ថា កម្ពុជា ប្តេជ្ញាផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន ៨៨,៣%ក្នុងទីក្រុង និង៨០% នៅទីជនបទ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះ ដឹង និងបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងទឹកស្អាត ក៏ដូចជាទឹកកខ្វក់ក្នុងទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានធ្វើបច្ចុប្បន្នភាពអំពីការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមបណ្ដាខេត្តមួយចំនួន ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឱ្យដឹងថា ទឹកកខ្វក់ជាង២លានតោនក្នុងមួយថ្ងៃត្រូវបានគេបង្ហូរចូលទៅក្នុងប្រភពទឹកស្អាតនានា បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់ប្រព័ន្ធជីវៈចម្រុះ។
ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យសិក្ខា កាមទាំងអស់យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងការបំពេញការងារ ប្រចាំថ្ងៃរបស់ខ្លូន សំដៅឱ្យការគ្រប់គ្រងទឹកស្អាត និងទឹកកខ្វក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមាន ភាពល្អប្រសើរថែមមួយកម្រិតទៀត៕