ថ្ងៃ អាទិត្យ ទី២០ ខែ កញ្ញា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • តម្លៃប្រេងសាំង និងម៉ាស៊ូត លក់រាយនៅតាមស្ថានីយ៍ប្រេងឥន្ធនៈចុះថ្លៃ១០០ រៀល តាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ៣០ ខែកញ្ញា តម្លៃប្រេងឥន្ធនៈលក់ រាយនៅតាមស្ថានីយ៍ប្រេងឥន្ទនៈនៅទូទាំងប្រទេស ចុះថ្លៃ ១០០រៀល។ តម្លៃប្រេងសាំងធម្មតាលក់ ២៩៥០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត២៦០០រៀល ក្នុងមួយលីត្រ ។
  • នគរបាលរាជធានីភ្នំពេញ​ រកឃេីញផលិតផលគ្រឿងសំអាងចំនួន ៥៥តោន​ និងដកហូតបណ្តោះអាសន្ន ដោយមានការឯកភាពពីឯកឧត្តម ច្រឹង​ ខ្មៅ​ ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ​ សមត្ថកិច្ចផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចុះបង្ក្រាបជាក់ស្តែងទីតាំងស្តុក​ និងផលិតគ្រឿងសំអាងខុសច្បាប់មួយកន្លែងនៅសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ ដោយរកឃេីញផលិតផលគ្រឿងសំអាងចំនួន​ ៥៥តោន​ ជាបណ្តោះអាសន្ន​ ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវ ជ្រាវបន្ត និងបានឃាត់ខ្លនជនសង្ស័យចំនួន​៤នាក់​ បញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ការអុវត្តនេះក៏មានការចូលរួមសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានកាំកុង ត្រូល និងមន្ត្រីនៃមន្ទីរសុខាភិបាលផងដែរ​ ។
  • សូមប្រុងប្រយ័ត្ន ភ្លៀងនឹងធ្លាក់ខ្លាំងនៅតំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ និងសមុទ្រពីថ្ងៃទី១៦-១៨ កញ្ញា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿនបក់មកលើកម្ពុជា ។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ី ហិ្វក និងវិវត្តខ្លួន ជាបន្តបន្ទាប់ ទៅជាវិសម្ពាធទាប រួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេសហ្វីលីពីន ។ ព្យុះនេះ នៅថៃ្ងទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគ កណ្តាលកៀកព្រំប្រទល់ភាគខាងជើង ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក។   ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះធ្វើឲ្យតំបន់មួយចំនួននៅកម្ពុជា នឹងរងឥទ្ធិពលដូចជា ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣°C ។ នៅថ្ងៃទី ១៦-១៨ ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅបង្គួរ ។ បន្ទាប់ពីនោះ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន ។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C […]
  • លទ្ធផលសំណាកលើព្រះសង្ឃ៤៦អង្គនៅបាត់ដំបង មិនមានជំងឺកូវីដ១៩ ទេ លទ្ធផលសំណាកបានបង្ហាញថា ព្រះសង្ឃ៤៦អង្គ ដែលមានបញ្ហាសុខភាពនោះ មិនមានជំងឺកូវីដ១៩នោះទេ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។   សូមបញ្ជាក់ថា ព្រះសង្ឃ ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ រយៈពេលប្រមាណជា ៥-៦ថ្ងៃកន្លងទៅនេះ បានរោគសញ្ញាដោយលេចចេញអាការ:រោគដូចជា ក្តៅលេីសពី ៣៧,៥អង្សារសេ ក្អក និងហៀរសំបោរជាដើម។ តែថ្ងៃនេះ ក្នុងចំណោមព្រះសង្ឃកើតរោគសញ្ញានេះ ជាងពាក់កណ្តាល បានជាសះស្បេីយហើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។   តែដើម្បីធ្វើឱ្យប្រាកដពីបញ្ហាព្រះសុខភាពរបស់ព្រះសង្ឃដែលនៅមានរោគសញ្ញាមិនទាន់ជានៅឡើយ ២១អង្គនោះ ក្រុមគ្រូពេទ្យខេត្តបាត់ដំបង បានយកវត្ថុសំណាកទៅធ្វេីវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា នេះ។   តែយ៉ាងណាក៏ដោយ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា អាការៈរោគរបស់ព្រះសង្ឃទាំងអស់ គឺជាជំងឺគ្រុនផ្តាសាយធំ រកមិនឃើញាមានវិជ្ជមានកូវីដ-១៩ ទេ៕ សំអាង
  • គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងធ្វើសន្និសីទកាសែត បង្ហាញការបង្ក្រាបលទ្ធផលល្អគុណ ភាពជាង ៥០០តោន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី ការចុះបង្ក្រាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា៖ ផលិតផលស៊ីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ ជាង ៥០០តោន នៅរសៀលនេះ។
  • USAID ផ្តល់ហិរញ្ញប្បទានជាង៦លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទាន ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍន៏ (USAID) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងបន្ថែមហិរញ្ញប្បទាន ចំនួន ៦,២៥ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើ ពន្ធ២០១៩ ។ ហិរញ្ញប្បទានថ្មីនេះ គឺបន្ថែមទៅលើហិរញ្ញប្បទានប្រមាណជា ៥៦ លានដុល្លារអាមេរិកដែលរដ្ឋាភិ បាលសហរដ្ឋ អាមេរិ កបានផ្តល់តាមរយៈ USAID ដើម្បីអនុវត្តកម្មវិធីនានា ក្នុងវិស័យសុខភាព អប់រំ បរិស្ថាន និងកសិកម្ម។ ក្នុងនោះ រួម មាន ទឹកប្រាក់ចំនួន១ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខាភិបាល និងអប់រំ និង ចំនួន ៥,២៥ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន៕
  • ការដាំដុះដំណាំស្រូវ ក្នុងឆ្នាំ២០២០ កើនឡើងដល់៩៩,០៩% និងការប្រមូលផលស្រូវ កើនឡើងជាង៨៥ % រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុវ បានបញ្ជាក់នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅឆ្នាំ២០២០ នេះ ការរៀបចំដីដាំដុះដំណាំស្រូវរបស់កសិករបានកើនឡើងរហូតដល់៩៩,០៩% នៃផ្ទៃដីដាំដុះស្រូវសរុប។ រីឯការប្រមូលផលស្រូវបានកើនឡើងរហូតដល់ជាង ៨៥% នៃផ្ទៃដីដែលបានដាំដុះសរុប ខណៈការប្រើប្រាស់ឧបករណ៍ព្រោះ និងដាំស្រូវក៏មាននិន្នាការកើនឡើងដែរ រួមទាំងឧបករណ៍ដាំបន្លែ ស្រោចស្រព ដាក់ជី បាញ់ថ្មាំ និងប្រមូលផលដំឡូង ក៏មានការកើនឡើងដែរ។   បើតាមឯកឧត្តមរដ្ឋមន្រ្តី គឺ រាជរដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យ កសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបយថាផល ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើផលិតកម្មប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ការស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព សំដៅលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារ៕
  • ក្រសួងការងារ និង ILO រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិសម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកាណាដា រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ (13th AFML) ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ានដែលមានការរួបរួម និងឆ្លើយតបទាន់ពេល ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣នេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។   សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។   ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី មានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ សម្រាប់ចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។ បន្ទាប់មកកិច្ចប្រជុំ 13th AFML នឹងធ្វើការបូកសរុបអំពីភាពជឿនលឿនក្នុងការអនុវត្តអនុសាសន៍ បានផ្តល់ដោយវេទិកាអាស៊ានលើកទី១២ […]
  • គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី២១ ខែកញ្ញា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងកាងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។   យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល៕
  • គ.ជ.ប ប្រជុំផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ គ.ជ.ប ដែលស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក នុត សុខុម អនុ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, តំណាងព្រឹទ្ធសភា រដ្ឋសភា, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន៕ សំអាង
  • កម្ពុជា ប្តេជ្ញាផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន៨៨,៣%ក្នុងទីក្រុង និង៨០% នៅទីជនបទ នៅក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យក្នុងទីប្រជុំជនប្រកប ដោយចីរភាព ដោយមានការចូលរួមពីមន្ត្រីជំនាញក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណមការ និងដឹកជញ្ជូន មានប្រសាសន៍ថា កម្ពុជា ប្តេជ្ញាផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន ៨៨,៣%ក្នុងទីក្រុង និង៨០% នៅទីជនបទ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះ ដឹង និងបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងទឹកស្អាត ក៏ដូចជាទឹកកខ្វក់ក្នុងទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានធ្វើបច្ចុប្បន្នភាពអំពីការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមបណ្ដាខេត្តមួយចំនួន ផែនការមេគ្រប់គ្រងទឹកកខ្វក់ និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឱ្យដឹងថា ទឹកកខ្វក់ជាង២លានតោនក្នុងមួយថ្ងៃត្រូវបានគេបង្ហូរចូលទៅក្នុងប្រភពទឹកស្អាតនានា បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់ប្រព័ន្ធជីវៈចម្រុះ។ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យសិក្ខា កាមទាំងអស់យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានេះទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងការបំពេញការងារ ប្រចាំថ្ងៃរបស់ខ្លូន សំដៅឱ្យការគ្រប់គ្រងទឹកស្អាត និងទឹកកខ្វក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមាន ភាពល្អប្រសើរថែមមួយកម្រិតទៀត៕
  • កម្លាំងនគរបាលស្រុករមាសហែក ធ្វើការបង្ក្រាបបានភ្លាមៗ ក្រោយពីជនសង្ស័យពីរនាក់ប្រដាប់ដោយអាវុធ ប្លន់យកម៉ូតូ ១គ្រឿង នៅស្រុករមាសហែក ខេត្តស្វាយរៀង៖ ជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៍ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌ស ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាស ហែក ដែលបំរ៉ុងចេញពីផ្ទះ។ ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើង។ ភ្លាមៗនោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និង ដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្សពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ។ ចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន ០៣គ្រាប់ ហើយនគរបាលយើងក៏បើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលអោយដួល និងជ្រុះអាវុធ នៅលើថ្នល់រួចហើយជនសង្ស័យក៏រត់ចូលផ្ទះប្រជា […]
  • រដ្ឋមន្ត្រីក្រសួងអប់រំទស្សនកិច្ចសាលារៀនដែលត្រូវបានបើកឲ្យដំណើរការឡើងវិញក្នុងដំណាក់កាលទី២ នៅស្រុកកងមាស ខេត្តកំពង់ចាម កំពង់ចាម÷ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំក្រសួងអប់រំ​ យុវជន​ និងកីឡា​ ក្រោមការដឹកនាំផ្ទាល់ដោយឯកឧត្តបណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ បានអញ្ជើញចុះពិនិត្យដំណើរ ការបើកសាលារៀនឡើងវិញដំណាក់កាលទី២ វិទ្យាល័យ​ ហ៊ុន សែនខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។   ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី​ បានផ្តាំផ្ញើដល់គណ: គ្រប់គ្រង បុគ្គលិកសិក្សា និងសិស្សានុសិស្ស ត្រូវអនុវត្តឲ្យបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការការពាក់ម៉ាសនិងលាងដៃជាប្រចាំ ។ ក្នុងថ្នាក់រៀន​មានសិស្សមិនលើសពី២៥នាក់ ដោយត្រូវអង្គុយឆ្ងាយពីគ្នា១,៥០ម៉ែត្រ និងមិនអនុញ្ញាតឲ្យមានមានការជួបជុំគ្នាលើសពី៥០នាក់ឡើយ។
  • ឆ្នាំ២០២១ កម្ពុជា និងធ្វើជាសហប្រធានជាមួយអាមេរិកក្នុងកិច្ចប្រជុំមេគង្គ-សហរដ្ឋអាមេរិក ក្នុងនាមជាសហប្រធានជាមួយអាមេរិក នៅម្ពុជាប្តេជ្ញាចិត្តជំរុញភាពជាដៃគូនេះឱ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតីនៃការគោរពគ្នា និងផលប្រយោជន៍ទៅ វិញទៅមក ។ នេះជាការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរុំទេសភាពជាដៃគូមេគង្គ-សហ រដ្ឋអាមេរិកលើកទី១ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។   កិច្ចប្រជុំ បានស្វាគមន៍ចំពោះការតម្លើងកម្រិតពីកិច្ចសហប្រ តិបត្តិការមួយទសវត្សនៃគំនិតផ្តួចផ្តើមមេគង្គក្រោម ទៅជាភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ដែលនឹងបន្តពង្រឹងតម្លាភាព អភិបាលកិច្ចល្អ ការតភ្ជាប់ សមាហរណកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាព ដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយផលប៉ះ ពាល់ពីជំងឺកូវីដ-១៩ និងជួយសម្រួលការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតនេះត្រូវបានបញ្ចប់។ កិច្ចប្រជុំបានទទួលស្គាល់ពីភាពចាំបាច់សម្រាប់ការទទួលបានដោយគ្មានឧបសគ្គ និងទាន់ពេលវេលានូវឱសថព្យា បាល វ៉ាក់សាំង ការពិគ្រោះពិនិត្យ និងការធ្វើតេស្តរោគ វិនិច្ឆ័យប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនៈដូចតទៅ៖ (១) ភាពជាដៃគូនាពេលអនាគត គួរកសាងដោយផ្អែកលើយន្តការដែលមានប្រសិទ្ធភាព និងឆ្លងកាត់បទពិសោធន៍ ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រ តិបត្តិការតាមរយៈកម្មវិធីជាក់ លាក់ ឬផែនការសកម្មភាពជាក់ស្តែង […]
  • បង្គាមានចាក់បញ្ចូលចាហួយ ចំនួន ២៨ គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ធំ រកឃើញ និងដកហូត ក្រុងស្ទឹងសែន (ខេត្តកំពង់ធំ)៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ធំ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះត្រួតពិនិត្យម្ហូបអាហារ នៅផ្សារថ្នល់បែក ស្រុកស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។   ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រចំនួន ២ ស្តង់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គាដែលមានផ្ទុកសារធាតុស្រដៀងចាហួយចំនួន ២៨ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតបង្គាទាំងនោះ ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែម ទៀត៕

គ.ជ.ប ប្រជុំផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ


កញ្ញា ១៤
០៧:០៩:២២ ល្ងាច ២០២០
  ២១ Views

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្ដោះអាសន្ននៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ គ.ជ.ប ដែលស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក នុត សុខុម អនុ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, តំណាងព្រឹទ្ធសភា រដ្ឋសភា, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មាន៕

សំអាង

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)