
(ខេត្តព្រះវិហារ,ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០) ៖ រយៈពេល បី ថ្ងៃ នៃ ពិធីបុណ្យ ភ្ជំបិណ្ឌ ខេត្តព្រះវិហារ ទទួលបាន ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ចូល មកលេង កម្សាន្ត នៅតាម រមណីយដ្ឋាន និង សហគមន៍ ជាគោលដៅ ទេសចរណ៍ នានា ប្រមាណ ជាង ២ ម៉ឺន នាក់ ។ នេះ បើ យោងតាម ផេ ក ហ្វេសប៊ុកផ្លូវការ របស់ មន្ទីរទេសចរណ៍ ខេត្តព្រះវិហារ ។
ដោយ គិត ត្រឹមតែ បី ថ្ងៃ ចាប់ពី ថ្ងៃទី ១៦.១៧.១៨ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ មានចំនួន ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ សរុប ចំនួន ២៥.៩៣០ នាក់ ចូល ទស្សនា កំសាន្ត នៅតាម តំបន់រមណីដ្ឋា ន ទេសចរណ៍ នានា ។ ក្នុងនោះ អ្នកទេសចរ ជាតិ មានចំនួន២៥.៨១៩ និងភ្ញៀវបរទេសចំនួន ១១ នាក់ ។
តំបន់ ទេសចរណ៍ ដែល ភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវ បរទេសនិយម ចូលទៅ ទស្សនា កម្សាន្ត រួមមាន ៖ ប្រាសាទព្រះវិហារ ស្ថិតក្នុង ឃុំ ស្រអែម ស្រុក ជាំ ក្សាន្ត , ទឹកធ្លាក់ ព្រះ និម្មិត ស្ថិតក្នុង ឃុំ កំពង់ស្រឡៅពីរ ស្រុកឆែប ,ប្រាសាទ កោះកែរ ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុក គូលែន , វត្ត ដំបូកខ្មៅ , វត្តថ្មបីដុំ ស្ថិតក្នុង ឃុំ ស្ទឹង ស្រុកសង្គមថ្មី ។ រួម និង សហគមន៍ ជាគោលដៅទេសចរណ៍ នានា ជាច្រើនកន្លែងផ្សេងទៀត៕
ដោយ៖សួន ពិសិដ្ឋ(កែសម្រួលដោយ មណ្ឌល កែវ)

