
ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន ទូកឯកជន ចេញទៅយកភ្ញៀវ ដែលជាប់តាមកោះរ៉ុង និង កោះសង្សារចំនួន ១០៩២នាក់មកដីគោក។ លោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ដោយសារបញ្ហាអាកាសធាតុ ប្រទេសកម្ពុជាយើងរងឥទ្ធិពលព្យុះឈ្មោះថានូល។ លោកឧត្តម សេនីយ៍ទោ បានប្តថា ដោយសារមានភ្លៀងនិងខ្យល់ខ្លាំងទើបមិនអាចអោយភ្ញៀវជាតិ និងអន្តរជាតិឡើងមកដីគោកបាន។
លោកស្នងការ បន្ថែមថា ដោយមានការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទាក់ទងទៅក្រសួងធន់ធានទឹក និងឧត្តុនិយមថា អាកាសធាតុល្អប្រសើរ ចន្លោះពីម៉ោង១០ ដល់ម៉ោង១រសៀល។ ហេតុដូច្នេះ ទើបកម្លាំងនគរបាលទេសចរណ៍ និងនគរបាលជើងទឹកសហការជាមួយក្រុមហ៊ុនទូកឯកជន ទៅយកភ្ញៀវទាំងអស់មកដី គោកវិញ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា កម្លាំង នគរបាលយេីង បានជិះទូកអមទូកដឹកភ្ញៀវ ទូកដឹកភ្ញៀវមិនអោយលេីសចំណុះ មាន អាវពោងត្រឹមត្រូវ និងមានការយកចិត្តទុកដាក់ពីលោកអភិបាល ក្រុងកោះរ៉ុងថែមទៀតផង៕






