
នៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី២៣ ខែកញ្ញានេះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងថា យុទ្ធនាការពិព័រណ៍ផលិតផលខ្មែរនេះ មានគោលបំណងជួយគាំទ្រផលិតផលខ្មែរ កាត់បន្ថយការប្រើប្រាស់ផលិត ផលនាំចូលពីបរទេស ដើម្បីទ្រទ្រង់និរន្តរភាពរបស់ផលិត កម្មក្នុងស្រុក សំដៅជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូ លកាន់តែច្រើនជូនប្រជា ជន និងប្រទេសជាតិ។
លោកថា ក្រសួងពាណិជ្ជកម្មក្នុងការបើកទីផ្សារថ្មីៗ ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការដាក់ចេញនូវព្រឹត្តការណ៍ “ពិព័រណ៍ពាណិជ្ជកម្មផលិត ផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ” សំដៅអនុវត្តគោលនយោបាយជំរុញការនាំ ចេញនៅនឹងកន្លែង។

ទន្ទឹមគ្នានេះ ដើម្បីទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់ តែច្រើនពីប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេស មកលើផលិតផលក្នុងស្រុក ឯកឧត្តមក៏បានសំណូមពរដល់មន្ទីរអង្គភាពពាក់ព័ន្ធក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងខេត្ត រតនគិរី ត្រូវជួយចលនា ផលិតករ និងសហគ្រិនក្នុងស្រុកត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពផលិតផលរបស់ខ្លួន ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ទាំងការវេចខ្ចប់ ការដាក់ម៉ាក និងការធ្វើយុទ្ធសាស្ត្រទីផ្សារជាដើម ដើម្បីអោយផលិតផល ឬសេវាកម្មរបស់ខ្លួនមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ទើបអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

លោកសង្ឃឹមថា តាមរយៈយុទ្ធនាការពិព័រណ៍នាពេលខាង មុខនេះ ប្រជាពលរដ្ឋខ្មែរ នឹងនាំគ្នាគាំទ្រផលិតផលក្នុងស្រុកច្រើនឡើងៗ បើសិនជាផលិតករ និងសហគ្រិនយើងអាចធ្វើបាន ព្រោះនេះគឺជាកត្តាសត្យានុម័តនៃការប្រកួតប្រជែងទីផ្សារសេរី ដែលយើងទាំងអស់គ្នាត្រូវតែទទួលស្គាល់៕
ប្រភពពីមន្ទីរព័ត៌មានខេត្តរតនគិរី


