
(ខេត្តព្រះសីហនុ,ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០)៖ បន្ទាប់ពីមានស្នូរផ្ទុះអាវុធចំនួន២ គ្រាប់ដែលបណ្តាលបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលរួចមក ប្រជាពលរដ្ ឋនៅចំនុចភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់បាន បង្ហាញទស្សនៈថា សម័យនេះហើយនៅមានមន្ត្រីទំនើងចរិតពាលបែបនេះទៀត ។
មន្ត្រី យោធាឈ្មោះ ភិន សៅសាយ័ន្ត ហៅណូភេទប្រុស មុខរបរយោធា ពាក់សក្កិ៤ កន្លះ មានទីលំនៅៗរាជធានីភ្នំពេញ បានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក) បាញ់បោះសេរីហើយ ឡើងជិះរថយន្តទៅដេកផ្ទះធ្វើពុំដឹង ដោយពុំទាន់បានឃើញចំណាត់ការផ្លូវច្បាប់ណាមួយចំពោះជននេះនៅឡើយទេ។ ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព ស្រលាញ់ភាពសុខសាន្ត ភូមិឃុំមានសុវត្តិភាព សូមស្នើយ៉ាងទទួចដល់ ឯកឧត្តមគួច ចំរើន អភិបាលខេត្ត សូមឯកឧត្តមមេត្តាជួយបង្ក្រាបមន្ត្រីយោធាទំនើងនេះផង ។
ជុំវិញករណីមន្ត្រីយោធាពាក់សក្កិ៤ កន្លះ បាញ់ផ្អើលភូមិព្រៃនប់២ កាលពីយប់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ផងដែរ បើយោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានលួចបង្ហើបថា មន្ត្រីយោធាឈ្មោះ ភិន សៅសាយ័ន្ត ហៅណូ ត្រូវបានបញ្ជា ការកងរាជអាវុធហត្ថកោះហៅ អោយចូលខ្លួនបំភ្លឺ ជុំវិញករណីបាញ់បោះសេរីនេះហើយ ប៉ុន្តែចំពោះចំណាត់ការផ្លូវច្បាប់ គេនៅពុំទាន់ដឹងនៅឡើយទេ រង់ចាំតាមដានទាំងអស់គ្នា។
គួររំលឹកផងដែរថា នៅយប់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២០ មានករណីបាញ់គំរាម មួយករណី នៅស្រុកព្រៃនប់ បង្កឡើងដោយជនសង្ស័យ ឈ្មោះ ភិន សៅសាយ័ន្ត ហៅណូ ភេទប្រុសមុខរបរជាយោធា មានទីលំនៅៗ រាជធានីភ្នំពេញ បានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក) បាញ់ឡើងលើចំនួន២ គ្រាប់ដើម្បីគំរាមជនរងគ្រោះឈ្មោះ ចៅ វន្នី ភេទស្រី អាយុ ២៥ឆ្នាំមានទីលំនៅកន្លែងកើតហេតុ ៕
ដោយ៖មនោរាហ៍(កែសម្រួលដោយ មណ្ឌល កែវ)







